TNAOT News

· 04-27

សម្តេចតេជោ អំពាវនាវជនរួមជាតិកម្ពុជា គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ

#ប្រទេសកម្ពុជា# #ព្រែកជីកហ្វូណនតេជោ# #ហ៊ុន សែន# #NEW NEWS# #សង្គម# #ប្រទេសវៀតណាម# #ព័ត៌មានសង្គម#

7686

សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ជនរួមជាតិទាំងអស់គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ខណៈគម្រោងនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន និងថែមទាំងកាត់បន្ថយការបង់ពន្ធទៅឲ្យវៀតណាម តាមរយៈនៃការដឹកជញ្ជូនតាមផ្លូវទឹក។ នេះបើតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា

ក្នុងឱកាសនោះ សម្តេចតេជោ បានមានប្រសាសន៍ថា «ក្រោយគម្រោងព្រែកជីកហ្វូណនតេជោ បានសម្រេចជាស្ថាពរហើយនោះ គឺនឹងលែងមានការខ្វះខាតទឹកប្រើប្រាស់ និងសម្រាប់ស្រោចស្រពដំណាំរបស់ប្រជាពលរដ្ឋទៀតនោះឡើយ ជាពិសេសគឺបងប្អូន ប្រជាពលរដ្ឋរស់នៅតំបន់ទិសនិរតីតែម្តង។ ព្រែកជីកហ្វូណនតេជោមានសារប្រយោជន៍ជាផ្លូវតភ្ជាប់ដោយផ្ទាល់ទៅកាន់សមុទ្រ ដោយមិនឆ្លងកាត់ប្រទេសដទៃ គឺមិនឆ្លងកាត់ប្រទេសវៀតណាម ដែលតម្រូវឱ្យមានការបង់ថ្លៃពេលឆ្លងកាត់ប្រទេសគេនោះទេ»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា «មូលហេតុដែលខ្ញុំប្រតិកម្មចំពោះការលើកឡើងរបស់វៀតណាមជាចំហបែបនេះ គឺមកពីមេដឹកនាំវៀតណាម មិនព្រមប្រាប់ទៅថ្នាក់ក្រោមរបស់ខ្លួន ដែលប្រតិកម្មច្រើនចំពោះកម្ពុជាលើករណីព្រែកជីកហ្វូណនតេជោនេះ»។បន្ថែមពីនេះ សម្តេចតេជោ បានប្រាប់ទៅវិទ្យាស្ថានសិក្សាស្រាវជ្រាវរដ្ឋវៀតណាមមួយថា កម្ពុជាមិនល្ងង់ដល់ថ្នាក់ឲ្យទឹកសាបហូរចូលសមុទ្រ ឬទឹកប្រៃចូលមកទឹកសាបនោះឡើយ ខណៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងបង្កើនសេដ្ឋកិច្ចដល់កម្ពុជាឲ្យកាន់តែរីកចម្រើន ហើយជាងនេះទៅទៀតនោះ គម្រោងនេះនឹងកាតបន្ថយការបង់ពន្ធទៅឲ្យវៀតណាមតាមរយៈការដឹកជញ្ជូនកាន់តែច្រើន។ ហើយសម្តេចតេជោ បានប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជាគ្មានការរាថយនោះឡើយចំពោះគម្រោងធ្វើ«ព្រែកជីកហ្វូណនតេជោ» ហើយសម្តេចក៏បានប្រកាសផងដែរថា កម្ពុជាក៏គ្មានអ្វីចាំបាច់ត្រូវចចារ និងពិគ្រោះយោបល់ជាមួយអ្នកណានោះដែរទាក់ទងនឹងគម្រោងនេះផងដែរ៕  


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស