Knongsrok
· 04-20
អនុវត្តន៍គន្លឹះទាំង ៦ ចំណុច ដើម្បីរស់នៅចុះសម្រុងជាមួយនឹងក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់
#ចំណេះដឹង# #អត្ថបទអប់រំ# #អប់រំ និងការងារ#
1033
ប្រសិនបើយើងមិនអាចរក្សាទំនាក់ទំនងល្អជាមួយមនុស្សជាទីស្រលាញ់បានទេ វាគឺជាការខ្វះខាតដ៏ធំមួយ។ បទពិសោធន៍ទាំង ៦ ចំណុចនេះមានប្រយោជន៍ជាខ្លាំងនាស់ ដែលយើងគួរតែអនុវត្តន៍តាម ដើម្បីឱ្យជីវិត និងការរស់នៅចុះសម្រុងគ្នាជាមួយនឹងក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់។
១. កុំអួតនៅមុខសាច់ញាតិ ៖ នៅពេលដែលអ្នកទើបតែទិញឡាន ទិញផ្ទះ ឬគ្រឿងអលង្ការ ត្រូវព្យាយាមចៀសវាងការនិយាយរឿងបែបនេះនៅចំពោះមុខសាច់ញាតិ និងមិត្តភក្តិ។ មនុស្សគ្រប់រូបមានសមត្ថភាពក្នុងការយល់ឃើញ ដូច្នេះយើងមិនចាំបាច់បង្ហាញបង្អួតសម្ញែងវាទេ។ ការបង្ហាញទ្រព្យសម្បត្តិរបស់អ្នកជារឿយៗនឹងធ្វើឱ្យអ្នកដទៃមានអារម្មណ៍មិនល្អ។
២. កុំសួរពីរឿងផ្ទាល់ខ្លួន ៖ ទោះទំនាក់ទំនងល្អប៉ុណណាក៏ដោយ មនុស្សម្នាក់ៗមានជ្រុងមួយក្នុងចិត្តដែលមិនចង់ឱ្យអ្នកដទៃនិយាយ ឬសួរនាំ។ ការគោរពសាច់ញាតិក៏ជាការគោរពក្រុមគ្រួសារ និងអារម្មណ៍របស់អ្នកដែរ។ ដូច្នេះហើយ អ្វីដែលគេមិននិយាយ យើងកុំសួរ ហើយអ្វីដែលគេប្រាប់ យើងស្ដាប់ៗទៅ កុំជីកឫសជីកគល់ បើគេមិនសុំយោបល់ពីយើងទេ គួរតែរក្សាមាត់ឱ្យបានល្អ កុំនិយាយស្ដី ឬសួរនាំផ្ដេសផ្ដាស កុំឱ្យគេទើសទាល់ ឬប៉ះពាល់ផ្លូវចិត្ត ផ្លូវអារម្មណ៍របស់គេ។
៣. កុំឱ្យសាច់ញាតិចេញលុយជំនួស ៖ ការអញ្ជើញអាហារពីរបីដងទៅមនុស្សជាទីស្រឡាញ់របស់យើង គឺជារឿងធម្មតា និងសាមញ្ញ ប៉ុន្តែយើងគួរតែព្យាយាមមិនឱ្យពួកគេទសើទាល់ នៅពេលដែលពួកគេតែងតែប៉ាវយើងញុំាអី។ ការចេញលុយម្ដងម្កាល វាមិនមែនជារឿងធំដុំអ្វីទេ។ ប៉ុន្តែកុំដោយសារតែពាក្យថា មិនអី វានឹងក្លាយជាការមិនចេះខ្លាចចិត្តគ្នា នាំឱហយមានបញ្ហានៅពេលណាមួយ ដូច្នេះហើយ ត្រូវចៀសវាងធ្វើឱ្យមនុស្សជាទីស្រឡាញ់ល្អក់ចិត្ត កុំឱ្យគេប៉ាវយើង ឬចេញលុយឱ្យយើងញឹកញាប់ពេក។
៤. កុំរិះគន់ ៖ មិនថាមានរឿងអាក្រក់កើតឡើង ចំពោះមនុស្សជាទីស្រលាញ់របស់យើងយ៉ាងណានោះទេ តាមពិតមិនមែនជាវេនរបស់យើងដែលត្រូវនិយាយនោះឡើយ។ ផ្ទុយទៅវិញ មានការឈ្វេងយល់ដោយស្ងប់ស្ងាត់ និងការគាំទ្រដ៏សប្បុរស។ បើអ្នកប្រើគំនិតល្អដើម្បីផ្តល់យោបល់ អ្នកមិនអាចនិយាយច្រើនម៉ាត់ ហើយនិយាយច្រើនដងនោះទេ។ ការរិះគន់ គឺជាទម្រង់នៃការធ្វើទារុណកម្មផ្លូវចិត្តដែលបង្កើតតែសម្ពាធលើសលប់ប៉ុណ្ណោះ។ ទង្វើបែបនេះមិនដែលមានបំណងធ្វើជាអ្នកដោះស្រាយបញ្ហានោះឡើយ។
៥. កុំប្រៀបធៀប ៖ រឿងដែលគួរឱ្យខ្លាចបំផុតរវាងមនុស្ស គឺការប្រៀបធៀប កំហឹង និងការច្រណែន។ មានអ្នកមាន អ្នកក្រ អ្នកខ្លះមានទេពកោសល្យ អ្នកខ្លះល្ងង់ឆោតមិនឆ្លាត។ ស្ទីល និងទស្សនៈជីវិតរបស់មនុស្សម្នាក់ៗគឺខុសគ្នា ដូច្នេះអ្នកមិនគួរប្រៀបធៀបនោះទេ។ ការប្រៀបធៀប ស្មើនឹងការច្រណែនឈា្ននីស ការប្រៀបធៀបច្រើនពេកនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងក្នុងគ្រួសារ។
៦. បង្ហាញការដឹងគុណ ៖ ការរស់នៅក្នុងជីវិត ពេលខ្លះយើងនឹងជួបប្រទះការលំបាក និងទុក្ខព្រួយ នៅពេលនេះសាច់ញាតិគឺជាមនុស្សដំបូងដែលមានវត្តមានដើម្បីជួយដល់យើង។ នៅពេលអនាគតយើងត្រូវចេះនឹក និងសងគុណដល់ពួកគេវិញ។ មនុស្សជាទីស្រឡាញ់របស់យើងនឹងមានអារម្មណ៍ធូរស្រាល ព្រោះពួកគេដឹងថា អ្វីដែលពួកគេបានធ្វើគឺមានន័យ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
ក្នុងជីវិត ត្រូវចងចាំរឿងទាំង ៣ ចំណុចនេះ ៖ ៣ កុំនិយាយ ៣ កុំធ្វើ ៣ កុំលេង
អត្ថបទពិសេស ទុកសម្រាប់អប់រំកូនប្រុសស្រី ដែលឪពុកម្ដាយគ្រប់រូបគួរតែដឹង
ហុងស៊ុយជីវិត! ជីវិតល្អ ឬក៏អត់ គឺអាស្រ័យលើវិធីដោះស្រាយបញ្ហារបស់អ្នក ថាតើអ្នកនឹងចាត់ចែងបញ្ហា ជាមួយនឹងដំណោះស្រាយដោយរបៀបណា
ឆ្នាំទាំង ៤ ប្រុងប្រយ័ត្នខែនេះ គ្រោះច្រើនជាងលាភ កុំទាន់អាលសម្រេចចិត្តធ្វើការងារធំ ក្រែងឡុងចុងខាតទុន
យោបល់ទាំងអស់ (0)