TA X2

· 04-10

អាមេរិកអះអាងថា ខ្លួនបានបំផ្លាញប្រព័ន្ធការពារដែនអាកាស និងយានដ្រូនរបស់ក្រុមហ៊ួទី នៅតំបន់សមុទ្រក្រហម

#ព័ត៌មាន# #យេម៉ែន# #ព័ត៍មានអន្តរជាតិ#

1248

យោធាអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបំផ្លាញប្រព័ន្ធការពារដែនអាកាស និងយានដ្រូន របស់កងកម្លាំងហ៊ួទីនៅយេម៉ែនដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ នៅក្នុងតំបន់នៃសមុទ្រក្រហម ដោយមិនមានការរងរបួស ឬការខូចខាតណាមួយដល់នាវាពាណិជ្ជកម្ម សហរដ្ឋអាមេរិក និងក្រុមចម្រុះឡើយ។


ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយថា កងកម្លាំងរបស់ខ្លួន បានបំផ្លាញប្រព័ន្ធការពារដែនអាកាសជាមួយនឹងមីស៊ីលចំនួនពីរគ្រាប់ ដែលត្រៀមនឹងបាញ់បង្ហោះ ជាស្ថានីយត្រួតពិនិត្យនៅលើដី នៅក្នុងតំបន់គ្រប់គ្រងដោយក្រុមហ៊ួទីនៅប្រទេសយេម៉ែន និងប្រព័ន្ធការពារដែនអាកាសគ្មានមនុស្សបើកមួយ ដែលត្រូវបានបាញ់បង្ហោះដោយក្រុមហ៊ួទីពីប្រទេសយេម៉ែន នៅពីខាងលើសមុទ្រក្រហម។

កងកម្លាំងហ៊ួទីនៅក្នុងប្រទេសយេម៉ែន បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ពួកគេ បានបាញ់រ៉ុក្កែត និងយានដ្រូនទៅកាន់នាវារបស់អង់គ្លេស សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលជាយុទ្ធនាការចុងក្រោយបំផុត ក្នុងយុទ្ធនាការវាយប្រហារលើការដឹកជញ្ជូន ដើម្បីជួយដល់ប៉ាឡេស្ទីន ក្នុងសង្គ្រាមហ្កាហ្សា។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា មីស៊ីលប្រឆាំងនាវា ត្រូវបានបាញ់ចេញពីតំបន់គ្រប់គ្រងដោយក្រុមហ៊ួទីនៃប្រទេសយេម៉ែនសំដៅទៅកាន់ឈូងសមុទ្រ Aden ដែលមិនមានការរងរបួស ឬការខូចខាតណាមួយ ត្រូវបានរាយការណ៍ដោយសហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត ឬនាវាពាណិជ្ជកម្មទេ។

ការវាយប្រហាររបស់ក្រុមហ៊ួទី បានរំខានដល់ការដឹកជញ្ជូនទូទាំងពិភពលោកតាមរយៈព្រែកជីកស៊ុយអេ( Suez) ដោយបង្ខំឲ្យក្រុមហ៊ុនផ្លាស់ប្តូរផ្លូវទៅកាន់ការធ្វើដំណើរដែលវែងជាង និងថ្លៃជាង នៅជុំវិញអាហ្វ្រិកខាងត្បូង។ សហរដ្ឋអាមេរិក និងអង់គ្លេស បានបើកការវាយប្រហារលើគោលដៅក្រុមហ៊ួទី នៅក្នុងប្រទេសយេម៉ែន។

https://www.reuters.com/world/middle-east/us-military-says-it-destroyed-houthi-air-defense-drone-systems-2024-04-09/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)