TNAOT News

· 04-27

តុលាការអ៊ុយក្រែនបញ្ជាឱ្យឃុំខ្លួនរដ្ឋមន្ត្រីកសិកម្មទាក់ទិនរឿងអាស្រូវពុករលួយជាង ៧លានដុល្លារ

#ប្រទេសអ៊ុយក្រែន# #NEW NEWS# #ព័ត៌មាន# #រឿងអាស្រូវ# #រដ្ឋមន្ត្រីកសិកម្ម# #អំពើពុករលួយ# #ព័ត៍មានអន្តរជាតិ#

6121

រដ្ឋមន្ត្រីក្រសួងកសិកម្មលោក Mykola Solsky ដែលបានលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ ជុំវិញរឿងអាស្រូវនៃការជាប់ពាក់ព័ន្ធក្នុងការទិញដីរដ្ឋដោយខុសច្បាប់មានតម្លៃប្រមាណ ៧លានដុល្លារ នោះបានកំណត់ប្រាក់ធានារបស់គាត់ចំនួន ១,៩លានដុល្លារ។

ជុំវិញនឹងបញ្ហាពុករលួយនេះ ចៅក្រម​បាន​ប្រកាស ​កាល​ពី​ថ្ងៃ​សុក្រ​ថា លោក Mykola Solsky ​នឹងត្រូវ​បន្ត​ឃុំ​ខ្លួន​រហូត​ដល់​ថ្ងៃ​ទី២៤ ខែ​មិថុនា ហើយអាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូតទៅ​ដល់ ១២ឆ្នាំ ប្រសិន​បើ​ត្រូវ​បាន​កាត់​ទោសពិតមែន។

ប្រសិនបើត្រូវបានកាត់ទោសពិតមែន លោក Mykola Solsky នឹងក្លាយជារដ្ឋមន្ត្រីក្នុងអាណត្តិរបស់ប្រធានាធិបតីអ៊ុយក្រែនគឺលោក Volodymyr Zelenskyy ដំបូងគេ ដែលត្រូវបានគេដាក់ឈ្មោះជាផ្លូវការថាជាជនសង្ស័យដែលពាក់ព័ន្ធក្នុងសំណុំរឿងពុករលួយផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស