TNAOT News

· 04-26

ស្លាប់ ៦នាក់ ក្នុងករណីអគ្គិភ័យឆេះរោងមង្គលការនៅរដ្ឋ Bihar ប្រទេសឥណ្ឌា

#អគ្គិភ័យ# #អ្នកស្លាប់# #NEW NEWS# #ព័ត៌មាន# #ប្រទេសឥណ្ឌា# #សារព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

6412

មនុស្ស ៦នាក់ រួមនឹងក្មេង៣នាក់ បានស្លាប់ នៅក្នុងអគ្គិភ័យដ៏សន្ធោសន្ធៅ ដែលបានឆាបឆេះនៅក្នុងរោងការមួយកន្លែង ក្នុងរដ្ឋប៊ីហារ ភាគខាងកើតប្រទេសឥណ្ឌា។ នេះបើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នាថ្ងៃទី២៦ ខែមេសានេះ។

អគ្គិភ័យ បានឆាបឆេះកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយសារតែការបាញ់កាំជ្រួចនៅក្នុងតំបន់ Alinagar នៃស្រុក Darbhanga ចម្ងាយប្រហែល ១៨៤គីឡូម៉ែត្រភាគឦសាននៃទីក្រុង Patna រដ្ឋធានី Bihar។

តាមប្រភពពីមន្ត្រីជំនាញ បានឲ្យដឹងថា រោងពិធីមង្គលការ បានឆាបឆេះ កំឡុងពេលផ្ទុះកាំជ្រួច ហើយឆេះរាលដាលដល់ផ្ទះក្បែរនោះភ្លាមៗ។ សេចក្តីរាយការណ៍​បន្ត​ថា ភ្លើង​ក៏​បាន​សម្លាប់​សត្វ​គោ​ ៣​ក្បាល ផងដែរ​៕  

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស