TNAOT News

· 04-25

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី២៥, ខែមេសា ឆ្នាំ២០២៤

#អាម៉េរិក# #អង្គការ NASA# #សម្តេចតេជោ# #TikTok​# #ព្រឹត្តិការណ៍សំខាន់ៗ# #សាពូន មីដាដា# #សង្គម# #ព័ត៌មានសង្គម#

7820

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃនេះមានដូចជា៖ 

១. ក្រោយពី សម្តេចតេជោ មានប្រតិកម្មលើសារដែលលោក សាពូន មីដាដា បង្ហោះ លោកសាពូន ក៏បានចេញមុខសុំទោស

បន្ទាប់ពី លោក សាពូន មីដាដា បានបង្ហោះសារថា សម្តេចតេជោ ហ៊ុន សែន បានជួយគាត់ជាទឹកប្រាក់ចំនួន ៦,៧លានដុល្លារ ព្រមទាំងផ្ទះ និងឡាន សម្តេចតេជោ បានបង្ហោះសារបដិសេធភ្លាមៗ ធ្វើឱ្យលោកសាពូន មីដាដា សុំទោស និងបកស្រាយថាសម្ដេចជួយត្រឹមតែជាង ៤០ម៉ឺនដុល្លារប៉ុណ្ណោះ។

 

២. ប្រទេសតួកគីបានចោទប្រកាន់សហរដ្ឋអាមេរិកថាមានគោលនយោបាយស្តង់ដារទ្វេរលើសិទ្ធិមនុស្សក្នុងតំបន់ហ្គាហ្សា

ក្រសួងការបរទេសរបស់ប្រទេសតួកគីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងដែលរបាយការណ៍របស់សហរដ្ឋអាមេរិកមិនបានឆ្លុះបញ្ចាំងឱ្យឃើញត្រឹមត្រូវអំពីការវាយប្រហារអមនុស្សធម៌ដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា។

 

៣. អាមេរិកបានបញ្ជូនកាំជ្រួចរយៈចម្ងាយឆ្ងាយដោយសម្ងាត់ ដើម្បីជួយក្នុងសង្រ្គាមអ៊ុយក្រែន

ក្រុមមន្ត្រីអាមេរិកបញ្ជាក់ថា ប្រទេសអ៊ុយក្រែនបានចាប់ផ្តើមប្រើប្រាស់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ដែលសហរដ្ឋអាមេរិកផ្ដល់ឱ្យដោយសម្ងាត់ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី។ សព្វាវុធទាំងនោះគឺជាផ្នែកមួយនៃកញ្ចប់ជំនួយចំនួន ៣០០លានដុល្លារដែលបានអនុម័តដោយប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីខែមីនា និងបានមកដល់ក្នុងខែនេះ។


៤. ពិតជាអស្ចារ្យមែន! NASA នឹងតម្លើងប្រព័ន្ធអ៊ីធឺណេត 4G នៅលើឋានព្រះច័ន្ទ

NASA និង Nokia សហការគ្នាតម្លើងប្រព័ន្ធអ៊ីធឺណេត 4G នៅលើឋានព្រះច័ន្ទ ដែលអនុញ្ញាតឱ្យអាកាសយានិកប្រើប្រាស់ស្មាតហ្វូន កម្មវិធី និងសេវាកម្មទាំងអស់ដែលមាន ដូចពួកគេកំពុងនៅលើផែនដីអញ្ចឹង។

 

៥. ត្រីបាឡែនរាប់សិបក្បាលគឿងជាប់នៅលើឆ្នេរសមុទ្រដោយមិនដឹងពីមូលហេតុនៅប្រទេសអូស្ត្រាលី

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរសត្វព្រៃនិងអ្នកស្ម័គ្រចិត្តកំពុងព្យាយាមជួយសង្គ្រោះត្រីបាឡែនរាប់សិបក្បាលដែលគឿងជាប់នៅលើឆ្នេរសមុទ្រមួយកន្លែងក្នុងប្រទេសអូស្ត្រាលី ។


៦. ហ្វូងដំរីព្រៃអាស៊ីប្រមាណ២០ក្បាល បង្ហាញខ្លួននៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី

ប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង ក្រោយប្រទះឃើញហ្វូងដំរីព្រៃអាស៊ីប្រមាណ២០ក្បាល អុកឡុកចំការរបស់ពួកគាត់ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

 

៧. នាយកប្រតិបត្តិ TikTok មិនបានភ្ញាក់ផ្អើលទេដែលបានលឺថាប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើច្បាប់ហាមប្រាមTikTok

នាយកប្រតិបត្តិTikTok ថាមិនភ្ញាក់ផ្អើលទេ ដែលលឺថាប្រធានាធិបតីអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើច្បាប់មួយ ដែលអាចនាំឱ្យមានការហាមប្រាមTikTok។

 

៨. មន្រ្តីជំនាញត្រួតពិនិត្យឃើញ និងដុតកម្ទេចចោល សាច់ក្របីបង្កកប្រមាណជាង ៣តោន

សាខា ក.ប.ប. ខេត្តព្រៃវែង ដោយទទួលបានការស្នើសុំកិច្ចសហការពីអគ្គនាយកដ្ឋានគយ និងរដ្ឋករ បានចុះត្រួតពិនិត្យបឋមលើទំនិញ សាច់ក្របីបង្កក ចំនួន ៣ ៥០០គីឡូក្រាម ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (គយចល័ត) ឃាត់ស្ទាក់ចាប់បាននៅតំបន់២ នៅក្នុងភូមិសាស្ត្រស្រុកបាភ្នំ ខេត្តព្រៃវែង ដោយឈ្មួញលួចនាំចូលបង្កប់ជាមួយទំនិញផ្សេង ដឹកតាមរថយន្តស៊ាំយ៉ុង។ 

 

៩. លោក Santa Kh រងការរិះគន់យ៉ាងខ្លាំង ខណៈប្រើកាយវិការថតរូបមិនសមរម្យ ជាមួយរូបសំណាកសេះសមុទ្របាញ់ទឹក

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះមហាជននិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន កំពុងប្រតិកម្ម និងបញ្ចេញមតិរិះគន់ជាច្រើនហូរហែដល់អ្នកផលិតមាតិកាបែបកំប្លែងមួយរូបគឺលោក Santa Kh ពាក់ព័ន្ធនឹងការបង្ហោះរូបភាពបង្ហាញកាយវិការមិនសមរម្យនៅកន្លែងទេសចរណ៍មួយកន្លែងដែលកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងក្នុងក្រុងកំពត។

 

១០. ជនជាតិអាមេរិក ១៣១លាននាក់រស់នៅក្នុងតំបន់ដែលមានខ្យល់អាកាសមិនល្អ

ជនជាតិអាម៉េរិកប្រមាណ ១៣១លាននាក់ ត្រូវបានប៉ះពាល់ដោយសារកម្រិតនៃការបំពុលបរិយាកាសមិនល្អ នេះបើយោងតាមរបាយការណ៍របស់សមាគមសួតអាមេរិក (ALA) ២០២៤ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស