TNAOT News

· 04-25

អ្នកនេសាទបានប្រគល់ អណ្តើកសមុទ្រ(ល្មិច)ចំនួន០២ក្បាល ជូនខណ្ឌរដ្ឋបាលជលផលខេត្តកែប ដើម្បីលែងចូលសមុទ្រវិញ

#រដ្ឋបាលជលផលខេត្តកែប# #អ្នកនេសាទ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #អណ្តើកសមុទ្រ#

7531

ខណ្ឌរដ្ឋបាលជលផលខេត្តកែប សហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានលែងអណ្តើកសមុទ្រ(ល្មិច) ចំនួន០២ក្បាល ចូលសមុទ្រវិញ ក្រោយអ្នកនេសាទបានប្រគល់ជូនខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បន្ទាប់ពីពួកគាត់នេសាទបាន។

តាមរបាយការណ៍របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានអោយដឹងថា អណ្តើកសមុទ្រទាំងពីរក្បាលនោះទម្ងន់សរុប ១៩.៧គ.ក ដោយអណ្តើកឈ្មោល មានទម្ងន់១១គីឡូក្រាម បណ្ដោយប្រវែង ៤៧សង់ទីម៉ែត្រ ទទឹងប្រវែង ៤៣សង់ទីម៉ែត្រ បានកឹបលេខសម្គាល់KH 2077 និងអណ្តើកញីមួយក្បាលទៀតមានទម្ងន់៨.៧គីឡូក្រាម បណ្ដោយប្រវែង ៤៣សង់ទីម៉ែត្រ ទទឹងប្រវែង ៣៩សង់ទីម៉ែត្រ បានកឹបលេខសម្គាល់ KH 2079។

អ្នកនេសាទខេត្តកែបបច្ចុប្បន្នហាក់មានការយល់ដឹងច្រើន អំពីការថែរក្សាធនធានសត្វសមុទ្រកម្រៗ ដោយជាញយដង ពួកគាត់តែងប្រគល់ជូនជំនាញជលផល ក្រោយពួកគាត់នេសាទបានសត្វសមុទ្រកម្រទាំងនោះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស