TA X2
· 04-13
ហ្វីលីពីននិយាយថា ខ្លួនប្តេជ្ញាការពារការអះអាងសិទ្ធិ នៅសមុទ្រចិនខាងត្បូង
#ព័ត៌មាន# #រដ្ឋមន្ត្រីការបរទេស# #ព័ត៍មានអន្តរជាតិ#
4876
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo នៅថ្ងៃសុក្រ (ទី១២ ខែមេសា) នេះ បាននិយាយថា ប្រទេសរបស់ខ្លួនបានប្តេជ្ញាចិត្តក្នុងការការពារការអះអាងនូវសិទ្ធិអធិបតេយ្យភាពរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ខណៈដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រាប់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងស្ថិតក្នុងកិច្ចព្រមព្រៀងពេញលេញជាមួយទីក្រុងម៉ានីល ប្រឆាំងនឹងការគំរាមកំហែង។
រដ្ឋមន្ត្រីទាំង២ បាននិយាយនៅឯកិច្ចប្រជុំមួយ រវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក និងហ្វីលីពីន ហើយនិងរដ្ឋមន្ត្រីការបរទេស និងទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសទាំង២ ដោយជំនួបនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន បានជួបប្រជុំគ្នានៅសេតវិមាន ដើម្បីទប់ទល់ប្រឆាំងនឹងសម្ពាធដែលកំពុងកើនឡើងរបស់ទីក្រុងប៉េកាំងលើទីក្រុងម៉ានីល ក្នុងជម្លោះ នៅសមុទ្រចិនខាងត្បូង។
សូមបញ្ជាក់ថា កាលពីខែមុន ប្រទេសហ្វីលីពីន និងចិន មានការប៉ះទង្គិចគ្នានៅដែនសមុទ្រជាច្រើនដង ដោយក្នុងនោះរាប់បញ្ចូលទាំងការប្រើប្រាស់កាណុងបាញ់ទឹករបស់ចិន និងការប្រើពាក្យសម្ដីខ្លាំងៗដាក់គ្នាទៅវិញទៅមក ដែលបានបង្កឲ្យមានការព្រួយបារម្ភអំពីភាពតានតឹងកើនឡើង នៅដែនសមុទ្រនេះ។
ទីក្រុងប៉េកាំងទាមទារអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូល ដែលបានបង្កឲ្យមានកំហឹងពីប្រទេសជិតខាងមួយចំនួនដែលមានជម្លោះព្រំដែនសមុទ្រជាមួយ ដោយពួកគេបាននិយាយថា ការអះអាងនោះបានកាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ពួកគេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោក Marcos៖ ហ្វីលីពីន នឹងបន្តកិច្ចសន្ទនាជាមួយចិន ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង
សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងហ្វីលីពីន នឹងធ្វើសមយុទ្ធរួមគ្នានៅសមុទ្រចិនខាងត្បូងថ្ងៃនេះ
ឆ្មាំសមុទ្រចិន និងជប៉ុន ល្បាតដែនទឹកមានជម្លោះ នៅសមុទ្រចិនខាងកើត
ចិនជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខអូស្ត្រាលី-ហ្វីលីពីនកុំឲ្យប៉ះពាល់ដល់ប្រទេសដទៃ
យោបល់ទាំងអស់ (0)