TA X2
· 03-01
ចិនជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខអូស្ត្រាលី-ហ្វីលីពីនកុំឲ្យប៉ះពាល់ដល់ប្រទេសដទៃ
#ហ្វីលីពីន# #អូស្ត្រាលី# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
6883
ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី២៩ ខែកុម្ភៈ) បាននិយាយថា កិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ មិនគួរបង្កអន្តរាយដល់ប្រទេសដទៃ និងធ្វើឲ្យខូចដល់សន្តិភាពក្នុងតំបន់នោះឡើយ ដោយការលើកឡើងនេះ គឺជាការឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងប្រទេសអូស្ត្រាលី និងហ្វីលីពីន ដែលធ្វើការល្បាតដែនសមុទ្រ និងដែនអាកាសរួមគ្នា នៅក្នុងសមុទ្រចិនខាងត្បូង។
អូស្ត្រាលី និងហ្វីលីពីន បានចាប់ផ្តើមការល្បាតរួមគ្នាលើកដំបូងរបស់ពួកគេ នៅសមុទ្រចិនខាងត្បូង ក្នុងខែវិច្ឆិកា ក្នុងគោលបំណងប្រឆាំងនឹងការអះអាងកាន់តែខ្លាំងឡើងៗរបស់ប្រទេសចិន ដែលទាមទារដែនសមុទ្រទាំងមូលជាកម្មសិទ្ធិរបស់ខ្លួន។
គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានប្រាប់សភាអូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍នេះថា លោកនឹងមិនអនុញ្ញាតឲ្យមហាអំណាចបរទេសណាមួយដណ្តើមយកទឹកដីរបស់ប្រទេសលោក «សូម្បី ១អ៊ីញការ៉េ (២,៥៤សង់ទីម៉ែត្រការ៉េ)» ហើយថា ទីក្រុងម៉ានីលមានភាពរឹងមាំ ក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន។
លោក Marcos ពេលនេះ កំពុងស្ថិតនៅប្រទេសអូស្ត្រាលី ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ មុនពេលលោកចូលរួមកិច្ចប្រជុំកំពូលពិសេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងមែលប៊ន នាសប្តាហ៍ក្រោយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)