TNAOT News

· 04-24

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី២៤, ខែមេសា ឆ្នាំ២០២៤

#ហ៊ុន សែន# #ព្រឹត្តិការណ៍សំខាន់ៗ# #សាវលីញ# #សង្គម# #TikTok# #អ៊ីស្រាអែល# #ព័ត៌មានសង្គម#

7906

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃនេះមានដូចជា៖ 

១. កិច្ចប្រជុំលើកទី១៤ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ

សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានរដ្ឋឡាវ អញ្ជើញជួបប្រជុំលើកទី១៤ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅវិមាន ៧មករា


២. ក្រសួងធនធានទឹក អំពាវនាវឲ្យសាធារណជនប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសតំបន់ដាច់ស្រយាល

ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនចូលរួមសហការថែរក្សា ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេស បណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅ ឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានោះដែរ សូមយកចិត្តទុកដាក់ ដោយប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានច្រើនផងដែរ

 

៣. ការបង្ហាញក្បាច់គុនល្បុក្កតោ និងសាវលីញ ក្នុងព្រឹត្តិការណ៍ពិរព័ណ៍វប្បធម៍ទេសចរណ៍ កម្ពុជា-ចិន ខាងជើងប្រាសាទបាយ័ន

ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញនិងគុនល្បុក្កតោនៅអង្គរ បានរៀបចំទ្បើងដោយក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយ រដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាល ខេត្តសៀមរាប នៅបរិវេណខាងជើងប្រាសាទបាយ័ន។


៤. មនុស្សចំនួន ២១នាក់បានស្លាប់បន្ទាប់ពីទូកមួយបានក្រឡាប់នៅឆ្នេរសមុទ្រ Djibouti

ទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិបាននិយាយថា មនុស្សចំនួន ២១នាក់បានស្លាប់បន្ទាប់ពីទូកមួយបានក្រឡាប់នៅឆ្នេរសមុទ្រ Djibouti ។ វាជាឧបទវហេតុនាវាចរណ៍ដ៏គ្រោះថ្នាក់លើកទីពីរក្នុងរយៈពេល ២សប្តាហ៍នៅប្រទេស Horn of Africa ដែលស្ថិតនៅលើផ្លូវទឹកធ្វើចំណាកស្រុកភាគខាងកើត ពីទ្វីបអាហ្វ្រិកទៅកាន់មជ្ឈិមបូព៌ាដ៏គ្រោះថ្នាក់មួយ។

 

៥. គ្រោះរញ្ជួយដីផ្ទួនៗគ្នារាប់រយ បានវាយប្រហារកោះតៃវ៉ាន់

បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៤ រិចទ័រវាយប្រហារកាលពីដើមខែ គឺមានគ្រោះរញ្ជួយដីផ្ទួនៗគ្នារាប់រយទៀតបានវាយប្រហារកោះតៃវ៉ាន់បន្តបន្ទាប់។


៦. TikTok អាចនឹងត្រូវអាម៉េរិកបិទចោលមិនឱ្យប្រើប្រាស់

សភាអាម៉េរិកអនុម័តច្បាប់ថ្មីមួយ គឺតម្រូវឱ្យក្រុមហ៊ុន ByteDance លក់ភាគហ៊ុនខ្លួនចេញពី​ TikTok ក្នុងរយៈពេល ៦ខែ បើមិនដូច្នោះទេ សហរដ្ឋអាមេរិក នឹងបិទកម្មវិធី TikTok ចោលពីទឹកដីខ្លួន

 

៧. អ៊ីស្រាអែល គំរាមវាយប្រហារលើក្រុង Rafah ដែលជាបន្ទាយចុងក្រោយរបស់ក្រុមហាម៉ាស

Benjamin Netanyahu បានប្តេជ្ញាថា នឹងបង្កើនសម្ពាធផ្នែកយោធា និងនយោបាយលើក្រុមហាម៉ាសនៅប៉ុន្មានថ្ងៃខាងមុខ ហើយបានគំរាមថានឹងបើកការវាយប្រហារលើក្រុង Rafah ព្រោះជាបន្ទាយចុងក្រោយរបស់ក្រុមហាម៉ាស។

 

៨. សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាចាប់ខ្លួន អ្នកនាង ចោម ខ្វាន់

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកា បង្គាប់ឱ្យស្វែងរកចាប់ខ្លួន អ្នកនាង ចោម ខ្វាន់ អតីតថៅកែហាងគ្រឿងមាសពេជ្រ «ចំរើន សុវត្ថិភាព» ពីបទរំលោភលើទំនុកចិត្ត ដែលបានប្រព្រឹត្តនៅចំណុច «ហាងមាសពេជ្រចំរើនសុវត្ថិភាព» នៅផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

 

៩. តារាចម្រៀង សាពូន មីដាដា បន្ទោសខ្លួនជាបុរសកញ្ជើធ្លុះ ក្រោយធ្វើឲ្យបាត់បង់ទឹកប្រាក់ និងរបស់មានតម្លៃខ្ទង់លានដុល្លារ

អតីតតារាចម្រៀង លោក សាពូន មីដាដា បានបង្ហោះសារមួយក្នុងបណ្ដាញសង្គមទម្លាយប្រាប់មហាជនអំពីរឿងរ៉ាវកាលពីជាង11ឆ្នាំមុន ឲ្យគ្រប់គ្នាបានដឹង ពីចំនួនទឹកប្រាក់ដ៏ច្រើនសន្លឹកសន្ធាប់រួមនឹងកាដូមានតម្លៃនានា ដែលលោកបានមកពីសម្ដេចតេជោ ហ៊ុន សែន តែត្រូវរលាយដោយសារស្នាដៃលោក ព្រមទាំងបានបន្ទោសខ្លួនឯងថាជាបុរសកញ្ជើធ្លុះថែមទៀតផង។


១០. នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដុតកម្ទេចបំណែកសាច់នាំចូលខុសច្បាប់ចំនួន ២ ករណី ស្មើនឹង ៤ ៥៥០ គីឡូក្រាម

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ក្រាបបំណែកសាច់នាំចូលខុសច្បាប់ចំនួន ២ ករណី ស្មើនឹង ៤ ៥៥០ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស