TA X2
· 03-16
អ៊ីស្រាអែល អនុម័តផែនការវាយប្រហារទីក្រុង Rafah ប៉ុន្តែរក្សាក្តីសង្ឃឹមបទឈប់បាញ់ឲ្យនៅមាន
#Benjamin Netanyahu# #ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#
4439
ប្រទេសអ៊ីស្រាអែល បានអនុម័តការវាយលុកដ៏ខ្លាំងក្លាលើទីក្រុង Rafah តំបន់ហ្កាហ្សា កាលពីថ្ងៃសុក្រ ខណៈក៏នៅរក្សាក្តីសង្ឃឹមបទឈប់បាញ់ឱ្យនៅមាន ដោយមានផែនការបញ្ជូនគណៈប្រតិភូមួយក្រុមផ្សេងទៀត ទៅកាន់ប្រទេសកាតា សម្រាប់កិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងចំណាប់ថ្នូរ ដែលអាចធ្វើទៅបាន ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោក បានអនុម័តផែនការវាយប្រហារទីក្រុងRafah នៅភាគខាងត្បូងនៃតំបន់តំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ជាកន្លែងដែលប្រជាជនជាងពាក់កណ្តាលនៃប្រជាជនចំនួន ២,៣ លាននាក់កំពុងជ្រកកោន បន្ទាប់ពីសង្គ្រាមរយៈពេលប្រាំខែមកនេះ។ សម្ព័ន្ធមិត្តពិភពលោក និងក្រុមអ្នករិះគន់ បានជំរុញឱ្យលោក Netanyahu បញ្ឈប់ការវាយប្រហារលើទីក្រុង Rafah ដោយព្រួយបារម្ភថានឹងមានជនស៊ីវិលបាត់បង់ជីវិតយ៉ាងច្រើន។ ប៉ុន្តែ អ៊ីស្រាអែល និយាយថា ទីក្រុងនេះ ជាទីតាំងលាក់ខ្លួនចុងក្រោយរបស់ក្រុមហាម៉ាស ដែលអ៊ីស្រាអែល បានសន្យាថានឹងកម្ចាត់ចោល ហើយប្រជាជននឹងត្រូវបានឲ្យជម្លៀសចេញ។ ការិយាល័យរបស់លោក Netanyahu បាននិយាយបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីរបស់ខ្លួនស្តីពីផែនការវាយប្រហារទីក្រុង Rafah ថា កងកម្លាំងការពារជាតិអ៊ីស្រាអែល កំពុងរៀបចំប្រតិបត្តិការ និងសម្រាប់ការជម្លៀសប្រជាជន។ ក្រុមអ្នកចរចា បានបរាជ័យក្នុងសប្តាហ៍នេះក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ឲ្យទាន់ពេលសម្រាប់ខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន។ ប៉ុន្តែអ្នកសម្របសម្រួលទីក្រុងវ៉ាស៊ីនតោន និងអារ៉ាប់ នៅតែប្តេជ្ញាថានឹងឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចៀសការវាយលុកលើទីក្រុង Rafah និងអនុញ្ញាតឱ្យមានការដឹកជញ្ជូនស្បៀងអាហារចូលទៅក្នុងទីក្រុងនេះ ដើម្បីឲ្យរួចផុតពីភាពអត់ឃ្លាន។ លោក Sami Abu Zuhri មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បានប្រាប់សារព័ត៌មានរ៉យទ័រថា លោក Netanyahu កំពុងធ្វើសមយុទ្ធ និងលេងហ្គេមជាមួយពេលវេលា ដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មប្រល័យពូជសាសន៍បន្ថែមទៀត។ លោកមិនចាប់អារម្មណ៍ក្នុងការឈានដល់កិច្ចព្រមព្រៀងនោះទេ។ អ៊ីស្រាអែល បានច្រានចោលការអះអាងអំពីអំពើប្រល័យពូជសាសន៍ ដោយនិយាយថា ខ្លួនផ្តោតសុទ្ធសាធតែលើការកម្ទេចអ្នកប្រយុទ្ធក្រុមហាម៉ាស់ទាំងអស់។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោក Biden និយាយថា លោក Netanyahu កំពុងធ្វើឲ្យប៉ះពាល់ដល់អ៊ីស្រាអែលជាជាងជួយប្រទេសនេះ
ប្រជាជនហ្កាហ្សា ប្រារព្ធពិធីបុណ្យរ៉ាម៉ាដាននៅលើគំនរបាក់បែកនៃវិហារអ៊ីស្លាមដែលត្រូវបានបំផ្លាញ
លោក Biden និយាយថា បទឈប់បាញ់នៅហ្កាហ្សា ក្នុងខែបុណ្យរ៉ាម៉ាដាន មើលទៅពិបាកខ្លាំង
Biden ប្រាប់អ៊ីស្រាអែលកុំឲ្យប្រើជំនួយជា «ចំណែកតថ្លៃ» និងជំរុញឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់
យោបល់ទាំងអស់ (0)