TA X2

· 03-30

ក្រុមហ៊ុនផលិតឱសថជប៉ុន ព្យាយាមកំណត់អត្តសញ្ញាណ សារធាតុដែលមិនមានក្នុងផែនការ

#Kobayashi Pharmaceutical# #ព័ត៌មាន# #ជប៉ុន# #ព័ត៍មានអន្តរជាតិ#

6005

ក្រុមហ៊ុនផលិតឱសថជប៉ុន កូបាយ៉ាស៊ិ ហ្វាម៉ាស៊ីធិខល(Kobayashi Pharmaceutical) កំពុងប្រញាប់ប្រញាល់ ដើម្បីកំណត់នូវអ្វីដែលវាហៅថា «សារធាតុដែលពុំមាននៅក្នុងផែនការ» ដែលអាចត្រូវបានដាក់រួមបញ្ចូលនៅក្នុងសារធាតុផ្សំ នៅក្នុងអាហារបំប៉នសុខភាពរបស់ខ្លួន។

ក្រុមហ៊ុន និយាយថាសារធាតុនេះ គឺស្រដៀងទៅនឹងអ្វីដែលត្រូវបានផលិតដោយមានផ្សិត។

មនុស្សមួយចំនួនមានបញ្ហាតម្រងនោម ឬបញ្ហាសុខភាពផ្សេងៗទៀត បន្ទាប់ពីទទួលទានអាហារបំប៉នរបស់ក្រុមហ៊ុនផលិត ដែលមានផ្ទុកសារធាតុ «បេនី-កូជិ» ជាមេដំបែអង្ករក្រហម។ វាត្រូវបានបញ្ជាក់ថាមនុស្ស ៤នាក់បានស្លាប់ ហើយចំនួនសរុបនៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ១០៦ នាក់ ត្រូវបានបញ្ជាក់ផងដែររហូតមកដល់ពេលនេះ។

ក្រុមហ៊ុនឱសថ Kobayashi Pharmaceutical និយាយថា ការពិនិត្យរបស់ក្រុមហ៊ុន ទៅលើផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនរបស់ខ្លួនគឺ បេនិកូជិ ឆូឡេសស្តេហេប(Benikoji CholesteHelp) បានរកឃើញថាសារធាតុមានរួមបញ្ចូលនៅក្នុងសារធាតុ Beni-koji ដែលផលិតនៅចន្លោះខែមេសា និងខែធ្នូ អាចមានផ្ទុក សារធាតុដែលពុំមាននៅក្នុងផែនការ។ 

ក្រុមហ៊ុនផលិតឱសថនេះនិយាយថា ក្រុមហ៊ុនកំពុងធ្វើការវិភាគលើសារធាតុនេះ ហើយនឹងពិនិត្យមើលថាហេតុអ្វីបានជាសារធាតុនេះត្រូវបានផលិត និងថាតើវាប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងដូចម្តេច។

ក្រុមហ៊ុនមានផែនការធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះ ហើយវាត្រូវបានគេរំពឹងថានឹងពន្យល់ពីវឌ្ឍនភាពក្នុងការពិនិត្យ និងការប្រមូលមកវិញនូវផលិតផលដែលមានផ្ទុកសារធាតុ Beni-koji។

https://www3.nhk.or.jp/nhkworld/en/news/20240329_06/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)