TNAOT News

· 03-27

បារាំងប្រកាសផ្តល់ជំនួយយោធាបន្ថែមដល់អ៊ុយក្រែនប្រឆាំងរុស្ស៊ី

#ក្រុមកាំភ្លើងធំ# #ប្រទេសរុស្ស៊ី# #ប្រទេសអ៊ុយក្រែន# #ព័ត៌មាន# #យោធា# #DEVELOPING NEWS# #ព័ត៍មានអន្តរជាតិ#

6355

រដ្ឋមន្ត្រីការពារជាតិបារាំង បាននិយាយកាលពីថ្ងៃអង្គារ (ម៉ោងក្នុងស្រុក) ថា ទីក្រុងប៉ារីសនឹងបញ្ជូន​កាំភ្លើង​ផ្លោង​ប្រភេទ​Ceasar ចំនួន ៧៨គ្រឿង ទៅកាន់ប្រទេសអ៊ុយក្រែន ហើយនឹងជំរុញការផ្គត់ផ្គង់គ្រាប់ផ្លោងរបស់ខ្លួនបន្ថែម ដើម្បីបំពេញតម្រូវការបន្ទាន់របស់ទីក្រុងគៀវ។លោក Sébastien Lecornu បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចបានក្នុងចំណោមប្រទេសបារាំង អ៊ុយក្រែន និងដាណឺម៉ាក ដើម្បីផ្តល់ហិរញ្ញប្បទានកាំភ្លើង​ផ្លោង​ប្រភេទ​Ceasar ចម្ងាយ ១៥៥មីលីម៉ែត្រ ផលិតដោយខ្លួនឯង ដែលនឹងអាចឱ្យប្រទេសបារាំង "ចែកចាយ" ពួកវាបានយ៉ាងឆាប់រហ័ស។តាមផែនការកំណត់ សាធារណរដ្ឋ​ឆែក(Czechs) ត្រូវទទួលបានកាំភ្លើងធំចំនួ​ន ៨០០.០០០ដើម ដើម្បីផ្តល់ទៅឲ្យអ៊ុយក្រែន ដែលមិនឲ្យលើសពីខែមិថុនា នេះនោះទេ។ យ៉ាងហោចណាស់ មានប្រទេសចំនួន១៨ បានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ។ ហើយនេះបើយោងតាមមន្ត្រីនៅទីក្រុងPrague។ បញ្ជាក់ថា ប្រទេសហុងគ្រី មិនមែនជាប្រទេសមួយក្នុងចំណោមប្រទេសទាំងនោះនោះទេ៕

 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស