TA X2

· 02-28

រុស្ស៊ីបានកម្ទេចរថក្រោះអ៊ុយក្រែន ខណៈដែលអ៊ុយក្រែនវាយប្រហារប៉ុស្ដិ៍បញ្ជាការជួរមុខរបស់រុស្ស៊ី

#អ៊ុយក្រែន# #ព័ត៌មាន# #រុស្ស៊ី# #ព័ត៍មានអន្តរជាតិ#

6304

យោងតាមព័ត៌មានបច្ចុប្បន្នភាព បានអោយដឹងថា រុស្ស៊ី បាននិយាយ កាលពីថ្ងច័ន្ទថា កងទ័ពរបស់ខ្លួន បានកម្ទេចរថក្រោះអ៊ុយក្រែន១គ្រឿង ដែលផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិក 

ខណៈដែលអ៊ុយក្រែននិយាយថា ខ្លួនបានវាយប្រហារប៉ុស្ដិ៍បញ្ជាការរុស្ស៊ីមួយកន្លែង ខណៈដែលជម្លោះរុស្ស៊ី-អ៊ុយក្រែន បានអូសបន្លាយផុតរយៈពេល២ឆ្នាំ។


ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងទ័ពរបស់ខ្លួន បានវាយបកទៅនឹងការវាយប្រហាររបស់កងទ័ពអ៊ុយក្រែន នៅមុខព្រួញផ្សេងៗ ក្នុងនោះរួមមាន ក្រុងអាវឌីវកា គូពីយ៉ាំង និងដូនេត។ ហើយខ្លួនក៏បានស្ទាក់ចាប់មីស៊ីល១ចំនួន គ្រាប់រ៉ូកែតហ៊ីម៉ាស និងយានដ្រូនរបស់អ៊ុយក្រែនផងដែរ។

លើសពីនេះ កងទ័ពរុស្ស៊ី បានកម្ទេចរថក្រោះប្រយុទ្ធដ៏សំខាន់មួយគ្រឿងប្រភេទM1 Abrams ដែលផ្ដល់ ដោយសហរដ្ឋអាមេរិកទៅអោយទៅអ៊ុយក្រែន នៅមុខព្រួញអាវឌីវអ៊ីវកា (Avdiivka)។

នៅថ្ងៃជាមួយគ្នានោះ នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បាននិយាយថា កងទ័ពអ៊ុយក្រែន បានវាយទប់ការវាយប្រហារជាច្រើនរបស់រុស្ស៊ី ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។

អភិបាលតំបន់ បាននិយាយថា យានដ្រូនអ៊ុយក្រែន១គ្រឿង បានវាយប្រហារចំរថយន្ដ១គ្រឿង នៅភូមិមួយនៃខេត្ដបេលហ្គូរ៉ូត នៅព្រំដែនរុស្ស៊ីដោយបានសម្លាប់មនុស្ស៣នាក់ និង៣នាក់ទៀត បានរងរបួស។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងទ័ពអាកាសរបស់ខ្លួន បានកម្ទេចយានដ្រូនរបស់អ៊ុយក្រែនជាច្រើនគ្រឿង ក្នុងតំបន់នោះ កាលពីថ្ងៃច័ន្ទ ជាទីដែលរងការវាយប្រហារជាច្រើនលើករបស់អ៊ុយក្រែន៕


https://youtu.be/t-_MYNfEDog?si=OYSmNgDkvBPswYny

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)