TNAOT News

· 03-26

ចង់ដឹងទេ! តើមានការតាំងពិព័រណ៍អ្វីខ្លះនៅកម្ពុជាក្នុងខែមេសា !

#អាជីវកម្ម# #សង្គម# #Event Collection# #ពិព័រណ៌#

5035

ការតាំងពិព័រណ៍ដ៏សម្បូរបែប និងច្រើនជម្រើសនៅកម្ពុជាក្នុងខែមេសា ឆ្នាំ ២០២៤ ដើម្បីផ្តល់ភាពងាយស្រួលដល់ពុកម៉ែ បងប្អូន ដែលស្វែងរកសេវាកម្ម ផលិតផល ការប្រម៉ូសិន និងទីតាំងផ្សេងៗ ។

សូមមើលការសង្ខេបពិព័រណ៍ដ៏សម្បូរបែបក្នុងខែមេសាខាងក្រោម៖

WURKZ TOUR CONCERT

ជួបជាមួយកំពូលតារាកំប្លែង នៅក្នុងមហាព្រឹត្តិការណ៍តន្ត្រីទេសចរណ៍ដ៏ធំសម្បើមប្រចាំប្រទេស Wurkz Tour Concert ចូលរួមទស្សនាដោយសេរីនិងអាចភ្លក់រសជាតិភេសជ្ជៈ Wurkzដ៏ឈ្ងុយឆ្ងាញ់អស្ចារ្យ ។ នៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៤ល្ងាចតទៅ នៅសួនកុមារ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុក TOWN FM102.25 WURKZ និង Khmer Beverages 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖ 

https://www.facebook.com/photo/?fbid=818028620359596&set=gm.827225089235907

ពិព័រណ៍រថយន្តប្រចាំឆ្នាំ២០២៤

ប្រសិនជា ថ្ងៃសៅរ៍ អាទិត្យ ទី ២៧-២៨ ខែមេសានេះ មិនទាន់មានគម្រោងទៅណាទេអាចទៅចូលរួមការតាំងពិព័រណ៌រថយន្តដ៏ធំប្រចាំឆ្នាំ ដែលរៀបចំឡើងជាមួយនឹងការតាំងបង្ហាញរថយន្តរាប់រយម៉ូឌែល កម្មវិធីកំសាន្តជាច្រើន ដូចជាការបញ្ចុះតម្លៃ ការប្រគុំតន្ត្រីពីតារាល្បីៗ នឹងមានកន្លែងក្មេងលេងធំទូលាយជិតមួយពាន់ការ៉េថែមទៀតផង ដែលមានទីតាំងស្ថិតនៅ The Premier Centre Sen Sok

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖ 

ការប្រគំតន្ត្រីយ៉ាងកក្រើកដើម្បីស្វាគមន៍សាប៊ូកក់សក់ + ក្រែមបន្ទន់សក់ Clear Men 2in1

ការប្រគំតន្ត្រីយ៉ាងកក្រើកដើម្បីស្វាគមន៍សាប៊ូកក់សក់ + ក្រែមបន្ទន់សក់ Clear Men 2in1 បានមកដល់ហើយ!

ចូលរួមលេងសកម្មភាពសប្បាយៗជាមួយ Clear Men ដើម្បីមានឱកាសឈ្នះរង្វាន់ សំបុត្រប្រគំតន្ត្រីយ៉ាងពិសេស និងរាំលេងកម្សាន្តសប្បាយជាមួយគ្នា ដោយមានការចូលរួមពីសិល្បករល្បីៗ ពិសេសៗ រួមមាន៖ វណ្ណដា (Vannda), វណ្ណថាន (Vanthan) និង ប៉ូឡារិច (Polarix)។ ត្រៀមខ្លួនដើម្បីទទួលយកភាពអស្ចារ្យហើយឬនៅ?ជួបគ្នានៅថ្ងៃទី ២៧ ខែមេសាខាងមុខនេះ នៅ AEON MALL Sen Sok City !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖ 

https://www.facebook.com/photo/?fbid=744880944460418&set=gm.395819593288693 

សង្ក្រានហ្វាន់ម៉ល

សូមស្វាគមន៍ការវិលត្រឡប់មកវិញជាមួយនឹងសង្ក្រាន ហ្វាន់ ម៉ល

ជួបគ្នានៅថ្ងៃទី០៦ ០៧ ០៨ ខែមេសា ឆ្នាំ២០២៤ ទាំងអស់គ្នានៅក្នុងកម្មវិធី ‘’សង្ក្រានហ្វាន់ម៉ល’’ខាងក្រោមនេះគឺជាកម្មវិធីដែលនឹងរៀបចំនៅថ្ងៃសង្រ្កាន តោះ! 

ការចែក giveaways កាំភ្លើងបាញ់ទឹក និង កាបូបការពារទឹក រហូតដល់ទៅ 200 items , មាន Promotion ផ្សេងៗជាច្រើននៅក្នុង Fun Mall , មានការតុបតែងសម្លៀកបំពាក់ខ្មែរពីជំនាន់ដើម, ការលេងល្បែងប្រជាប្រិយខ្មែរមានដូចជា វាយក្អម បោះអង្គញ់ ញុំាផ្លែឈើ…, មានការ Meet & Greet ផ្ទាល់ជាមួយក្រុម D-Man 

តោះ!!! កុំភ្លេចកាន់ដៃបងប្អូន និង មិត្តភក្តិរបស់អ្នកទាំងអស់គ្នាចូលរួមនៅក្នុង សង្រ្កាន ហ្វាន់ ម៉ល ទាំងអស់គ្នាណា

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=736955125249148&set=gm.3019810501495525 

ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំអស្ចារ្យ Coca-Cola Epic Weekend

ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំអស្ចារ្យ និងភូមិអាហារសម្បូរបែប Coca-Cola Epic Weekend បានមកដល់ហើយ! ជិតសង្រ្កាន្តហើយ មានគម្រោងទៅណា? មករាំលេង ជួបជុំគ្រួសារមិត្តភក្ដិបងប្អូនទាំងអស់គ្នាជាមួយនឹង Coca-Cola Epic Weekend ដែលមានជាការប្រគំតន្ត្រីចូលរួមសម្តែងដោយសិល្បករជាច្រើនរូប រួមទាំងភូមិអាហារដែលមានស្តង់លក់ម្ហូបចម្រុះឆ្ងាញ់ៗជាច្រើនមុខ ជាពិសេសគឺភេសជ្ជៈកូកា-កូឡាដ៏ស្រស់ស្រាយមិនអាចខ្វះបាន! ព្រឹត្តិការណ៍ចាប់ផ្តើមពីថ្ងៃទី ៥ ទី៦ ខែមេសា ឆ្នាំ ២០២៤ ដែលមានទីតាំងនៅមុខរោងមហោស្រពកោះពេជ្រ ។

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖

https://www.facebook.com/photo/?fbid=945431026961702&set=gm.1610228743058100

វាយក្អមប្រជាប្រិយបុណ្យភូមិ២០២៤

ល្បែងប្រជាប្រិយ គឺជាគ្រឿងផ្សុំយ៉ាងសំខាន់របស់បុណ្យភូមិតាំងពីឆ្នាំទី១មក។ អ្នកស្រុកបុណ្យភូមិដែលជាហ្វេនប្រចាំរបស់បុណ្យភូមិប្រាកដជាដឹងហើយ ល្បែងប្រជាប្រិយខ្មែរច្រើនប្រភេទច្រើនទម្រង់ ទាំងថ្មីទាំងចាស់ ត្រូវបានលើកយកមកលេងកម្សាន្ត រាល់ពេលព្រឹកដើម្បីជាលំហាត់ប្រាណ និងពេលអាហារថ្ងៃត្រង់រួច ក្នុងថ្ងៃកម្មវិធីឆ្នាំនេះ បុណ្យភូមិនឹងបន្តជាមួយការចែករំលែកភាពសប្បាយរីករាយ ដែលផ្សារភ្ជាប់ជាមួយនឹងទំនៀមទម្លាប់ខ្មែរតាមរយៈ ល្បែងប្រជាប្រិយខ្មែរទាំង៩ ចឹងបងប្អូនអ្នកស្រុកបុណ្យភូមិទាំងអស់ត្រៀមៗណា ស្លៀកពាក់អោយហំ កុំនៅសម្ងំ មកលេងល្បែងប្រជាប្រិយនៅបុណ្យភូមិវត្តព្រែកថ្លឹង ថ្ងៃ ០៥ ០៦ ០៧ មេសា ២០២៤ ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=962755541873263&set=gm.796870198975876

សង្ក្រាន្តខាឡាលីលី

សង្ក្រាន្តខាឡាលីលី ប្រារព្ធឡើងនៅថ្ងៃទី ០៦-០៧ ខែមេសា ឆ្នាំ ២០២៤ នៅកោះនរា ដែលមានកម្មវិធីសប្បាយៗជាច្រើនរួមមាន តំបន់ត្រជាក់ចិត្ត តំបន់សាសនា ភូមិខាឡាលីលី ភូមិអាហារខ្មែរ តំបន់បឋមវ័យ តំបន់កំសាន្តអារម្មណ៏ តំបន់វប្បធម៌ តន្រី្តស្រុកស្រៃ និងមានការចាប់រង្វាន់ក៏ដូចជាប្រម៉ូសិនជាច្រើនពីក្រុមហ៊ុនខាឡាលីលី។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖

https://www.facebook.com/JimmyMengShop

ពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្ម ២០២៤  

តើលោក លោកស្រីបានត្រៀមខ្លួនហើយឫនៅ? ក្នុងការចូលរួម ពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្ម ២០២៤ ដែលរៀបចំឡើងដោយ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក ។ ពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្ម ២០២៤ គឺជាការប្រមូលផ្តុំនូវម៉ាកយីហោរល្បីៗជាច្រើន ដែលជាឱកាសដ៏ល្អសំរាប់លោក លោកស្រីក្នុងការស្វែងយល់កាន់តែច្បាស់អំពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុននីមួយៗ ទន្ទឹមនឹងនេះក៏មានបទបង្ហាញសិក្ខាសាលាជាមួយអ្នកជំនាញដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ។ ពិព័រណ៍ចាប់ផ្តើមនៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោង ៩ព្រឹកដល់ម៉ោង ៨យប់ ដែលមានទីតាំងនៅ Premiem Center Sen Sok

កុំភ្លេចចូលរួមដោយសេរីទាំងអស់គ្នា!

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.linkedin.com/feed/

អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅថ្ងៃទី ០១-០២ ខែមេសា ឆ្នាំ២០២៤ ដើម្បីបង្កើនការផ្សព្វផ្សាយ និងការអញ្ជើញចូលរួមពីសាធារណៈជនជីតឆ្ងាយ សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំសន្និសីទសារព័ត៌នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៩:៣០នាទី នៅបរិវេណសាលាមធ្យមវិចិត្រសិល្បៈផ្ទាល់ ដោ

យមានការអញ្ជើញចូលរួមសន្និសីទពីតារាសម្តែង និងតារាចម្រៀងល្បី ដែលជាអតីតសិស្សនុសិស្សនៃសាលាមធ្យមវិចិត្រសិល្បៈ។ អាស្រ័យដូចបានគោរពជម្រាបជូន សាលាមធ្យមវិចិត្រសិល្បៈមានកិត្តិយសសូមអញ្ជើញបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួមយកព័ត៌មានតាមការគួរ។

សូមអរគុណ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖ 

https://www.facebook.com/photo/?fbid=803125271859584&set=gm.800344508795189

សង្ក្រាន្ដវិទ្យាល័យហ៊ុនសែនជម្ពូវ័ន

សូមស្វាគមន៍! មកកាន់ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ការតាំងពិព័រណ៍អាហារ និងផលិតផលទូទៅ «សង្ក្រាន្ដវិទ្យាល័យហ៊ុនសែនជម្ពូវ័ន »  

រួសរាន់ឡើងចំពោះអាជីវករ និងអជីវកម្មដែលមានចំណាប់អារម្មណ៍ចង់ជួលស្ដង់ និងចង់ចូលរួមគ្រប់ព្រឹត្តិការណ៍ព្រឹត្តិការណ៍នេះ នឹងមានការតាំងពិព័រណ៍អាហារ និងផលិតផលទូទៅ សរុបជិត ២០០ស្តង់ កម្មវិធីរួមមាន ពិព័រណ៍អាហារ និងផលិតផលទូទៅ ល្បែងប្រជាប្រិយខ្មែរ និងការសម្ដែងរបាំបុរាណខ្មែរ ការប្រកួតដើរម៉ូត កម្មវិធីរំលឹកគុណគ្រូ ប្រគុំតន្ដ្រី និងEDM ពិព័រណ៍សៀវភៅ កម្មវិធីប្រព្រឹត្តទៅនៅថ្ងៃទី០៤-០៧ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៩:០០ព្រឹក-១១:០០យប់ ដែលមានទីតាំង: វិទ្យាល័យចំណេះទូទៅ និង បច្ចេកទេសហ៊ុនសែនជម្ពូវ័ន ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖

081 335 929

093 551 380

031 438 8840

https://www.facebook.com/photo/?fbid=449790980708617&set=gm.6633429603423249 

ប៉េង ហួត សង្ក្រាន្ត

ជិតដល់ថ្ងៃកម្មវិធីហើយណា មានដឹងអត់? មានបងៗអាជីវករចូលរួមលក់ច្រើនណាស់នៅកម្មវិធី ប៉េង ហួត សង្ក្រាន្ត! 

សូមពុកម៉ែបងប្អូនកុំភ្លេចអញ្ជើញមកចូលរួមដោយសេរីក្នុងកម្មវិធី ប៉េង ហួត សង្ក្រាន្ត ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី៥ ទី៦ និងទី៧ ខែមេសា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ៤ល្ងាច រហូតដល់ម៉ោង ៩យប់ ស្ថិតនៅក្នុងបរិវេណសួនអឺរ៉ុប ភីអេច យូរ៉ូផាក ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ។  

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖ 

011 666 098

098 666 824

https://www.facebook.com/photo/?fbid=402035209187579&set=gm.933360267981045 

សង្ក្រាន្តវិទ្យាល័យ ជំនាន់ទី៦ ឆ្នាំ២០២៤

សូមស្វាគមន៍មកកាន់ សង្ក្រាន្តវិទ្យាល័យ ឆ្នាំ២០២៤ ជំនាន់ទី៦ ក្រោមប្រធានបទ "ភ្នំពេញអនុស្សាវរីយ៍" ដែលនឹងប្រព្រឹត្តិទៅនៅទីតាំងវិទ្យាល័យបឹងត្របែក ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ពេលវេលាម៉ោង ៩ព្រឹក ដល់ម៉ោង ១០យប់

នៅចាំដល់ណាទៀត ! មកលេងសង្ក្រាន្តវិទ្យាល័យទាំងអស់គ្នា..

កុំភ្លេចណា៎! ចូលរួមលេងដោយសេរី ដោយមិនលក់សំបុត្រនោះទេ ហើយមកពីវិទ្យាល័យណា មកពីកន្លែងណាក៏អាចចូលរួមលេងបានដែរ!

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖ 

093 946 327

011 743 717

017 951 607

https://t.me/SKH_OfficialChannel 

https://www.facebook.com/photo/?fbid=783129657178980&set=gm.1343244407068922

International Best Buy 2024

សូមអញ្ជើញមករីករាយជាមួយគ្នានៅក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មប្រចាំឆ្នាំដ៏ធំបំផុតរបស់យើង! កក់ទុកស្តង់របស់អ្នកនៅថ្ងៃនេះ ហើយរីករាយជាមួយនឹងឱកាសក្នុងការបង្ហាញផលិតផលរបស់អ្នកទៅកាន់ប្រជាជនកម្ពុជារាប់ពាន់នាក់ក្នុងកម្មវិធី។ ប្រសិនបើអ្នកជាម្ចាស់ផលិតផល ឬជាអ្នកផលិតដែលចង់បើកទីផ្សារឬចង់ស្វែងរកអ្នកចែកចាយនៅកម្ពុជា កម្មវិធីនេះសាកសម បំផុតមិនគួររំលងនោះទេ !

កម្មវិធីពិព័រណ៍ពាណិជ្ជកម្មចាប់ផ្តើមនៅថ្ងៃទី៥ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៩ព្រឹកដល់ម៉ោង៦ល្ងាច នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

086 988 887

https://www.facebook.com/photo/?fbid=401341745601663&set=a.219104720492034

ពិព័ណ៍រថយន្ត

ពិព័ណ៍រថយន្តធំបំផុតមិនធ្លាប់មាន! នៅថ្ងៃទី ២៧-២៨ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៩យប់ ពិព័រណ៍នេះចាត់ទុកថាជាពិព័រណ៍រថយន្តខ្នាតធំប្រចាំឆ្នាំមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា ព្រោះមានលក្ខណៈពិសេសនិងទាក់ទាញជាច្រើន។

កម្មវិធីបើកសម្ពោធ និងកាត់ខ្សែបូរដោយគណៈអធិបតី រដ្ឋមន្រ្តី និងសមាគមដែលពាក់ព័ន្ធជាច្រើនទៀត

អ្នកចូលរូមទស្សនា៣ម៉ឺននាក់ដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖ 

089 999 089 061/087/085 888 355

https://www.facebook.com/photo/?fbid=900749078510323&set=a.741777917740774

ព្រឹត្តិការណ៍ សង្ក្រាន្ត ខេ ម៉ល

រីករាយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ !ផ្សារទំនើប ខេ ម៉ល (K Mall) សហការជាមួយ Sangkran Festival by Plans បានរៀបចំព្រឹត្តិការណ៍ សង្ក្រាន្ត ខេ ម៉ល ចាប់ពីថ្ងៃទី 0៤ ដល់ 0៧ ខែមេសា ឆ្នាំ ២០២៤ នៅផ្សារទំនើប ខេ ម៉ល (K Mall) ក្នុង ISI PARK វេង ស្រេង ។ រីករាយជាមួយនឹងកម្មវិធីសប្បាយជាច្រើនរួមមាន ការប្រគំតន្ត្រី ការលេងបាញ់ទឹក ការចាប់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រមទាំងមានការលក់ទំនិញ និងម្ហូបជាច្រើនប្រភេទ។ កុំភ្លេចចូលរួមឱ្យបានច្រើនកុះករណា៎ !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

0𝟵𝟵 𝟴𝟴𝟴 𝟱𝟵𝟲

leasing@kmall.com.kh

https://www.facebook.com/photo/?fbid=829479295864131&set=a.831219605690100

រត់ដើម្បីស្នាមញញឹមកុមារ

កម្មវិធីរត់ដើម្បីស្នាមញញឹមកុមារ គឺជាកម្មវិធីមួយដែលផ្ដួចផ្ដើមបង្កើតឡើងដោយក្រុមការងារមូលនិធិស្នាមញញឹមសង្គម សហការណ៍ជាមួយនឹងក្រុមការងារសង្ក្រានកោះពេជ្រ ក្នុងគោលបំណងរៃអង្គាសថវិការដើម្បីជួយទៅដល់សិស្សានុសិស្សដែលខ្វះខាតនៅឯតំបន់ដាច់ស្រយាល។ កម្មវិធីនេះនឹងធ្វើនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៥:៣០នាទីព្រឹកដល់ ៩ព្រឹក ដែលមានទីតាំងនៅ អេលីហ្សេ កោះពេជ្រ ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

076 667 2828 

088 333 8092

https://www.facebook.com/photo/?fbid=413181221479012&set=a.132418602888610

សង្ក្រាន្តកោះពេជ្រ

ជួបជាមួយ DJ VICHEKA ក្នុងព្រឹត្តិការណ៍សង្ក្រាន្តកោះពេជ្រ នៅថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមេសា ២០២៤ ដែលមានទីតាំង នៅអគារ អេលីហ្សេ ទីក្រុងកោះពេជ្រ ។ ចូលរួមរាំលេងសប្បាយជាមួយ DJ និងជួបជាមួយ idol ល្បីៗ ដល់ទៅជាង ២០ នាក់ រួមទាំងមានរថយន្តបាញ់ទឹកបង្កើនភាពរីករាយ លេងល្បែងប្រជាប្រិយដើម្បីឈ្នះបានរង្វាន់ ។ ស្តង់លក់អាហារ និងផលិតផល ជាង១០០ស្តង់ អាចចៃដន្យជួបស្នេហ៍ពិតក៏ថាបាន តម្លៃស្តង់ចាប់ពី ២០០ដុល្លារ ឡើងទៅ ។

លោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

092 229 595

 https://www.facebook.com/photo/?fbid=122134066466142292&set=a.122119586672142292

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស