TNAOT News

· 23​ម៉ោង​មុន

លួចកាត់យកខ្សែភ្លើងនិងទុយោស្ពាន់ពីម៉ាស៊ីនត្រជាក់ ត្រូវសមត្ថកិច្ចនគរបាលស្រាវជ្រាវបង្រ្កាបឃាត់ខ្លួន

#NEW NEWS# #សង្គម# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម# #ចោរលួច#

1666

នៅរសៀលថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៦ នេះបន្ទាប់ពីទទួលបាននូវព័ត៌មានពីករណីចោរលួចដោះម៉ាស៊ីនត្រជាក់ដោយកាត់យកតែខ្សែភ្លើងនិងទុយោស្ពាន់ពីលំនៅដ្ឋានមួយកន្លែងដែលមិនមានម្ចាស់រស់នៅ ស្ថិតនៅក្នុងក្រុមទី៣៨ ភូមិ២០ឧសភាសង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង លោកវរសេនីយ៍ឯក ពេជ្រ សា រ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំធ្វើការស្រាវជ្រាវនិងឈានទៅនាំខ្លួនជនសង័្សយឈ្មោះ រិន ភា ភេ ទប្រុស អាយុ ២៩ ឆ្នាំរស់នៅក្នុងស្ថានីយ៍រថភ្លើង សង្កាត់ទួលតាឯក ក្រុងបាត់ដំបង នាំមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលក្រុង ។

ពេលសាកសួរជនសង័្សយបានឆ្លើយសារភាពថាដោយសំគាល់ឃើញថា លំនៅដ្ឋានមួយកន្លែងខាងលើមិនមានម្ចាស់រស់នៅ រូបគេបានធ្វើសកម្មភាពឡើងតាមដើមឈើខាងមុខផ្ទះ ចូលទៅគាស់ទ្វារផ្ទះនិងកាត់យកខ្សែភ្លើងទុយោស្ពាន់ ពីកន្ទុយម៉ាស៊ីនត្រជាក់ក្នុងលំនៅដ្ឋាន នាយប់ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២៦ ដើម្បីយកស្ពាន់ខាងក្នុងលក់ ប៉ុន្តែត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនបាន។ពេលសាកសួររួចសមត្ថកិច្ចនឹងរៀបចំកសាងសំណុំរឿងបញ្ជូនទៅអនុវត្តទោសទៅតាមផ្លូវច្បាប់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស