Lookingtoday

· 03-18

នំប៉័ងចំណាស់ ជាងគេបំផុត លើពិភពលោក មានអាយុកាល ៨.៦០០ឆ្នាំ រកឃើញនៅប្រទេសតួកគី

#ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #នំប៉័ងចំណាស់#

3932

តួកគី ៖ អ្នកបុរាណវិទ្យានៅប្រទេសតួកគី បាននិយាយថា ពួកគេបានរកឃើញនំបុ័ង ដែលត្រូវបានគេស្គាល់ថា ជាប្រភេទនំបុ័ង ដែលមានេះវ័យចំណាស់ជាងគេបំផុត របស់ពិភពលោក មានអាយុកាល តាំងពីឆ្នាំ ៦៦០០ មុនគ.ស ។

នេះបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ និង ប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃសាកលវិទ្យាល័យ Necmettin Erbakan របស់ប្រទេសតួកគី (BİTAM) ថា រចនាសម្ព័ន្ធចង្ក្រាន ត្រូវបានបំផ្លាញយ៉ាងធំ ត្រូវបានគេរកឃើញនៅតំបន់មួយ ហៅថា “Mekan 66” ជាកន្លែងមានផ្ទះឥដ្ឋនៅជាប់គ្នា នៅតំបន់បុរាណវិទ្យា Çatalhöyük ខេត្ត Konya ភាគខាងត្បូង នៃប្រទេសទួកគី ។

មជ្ឈមណ្ឌលស្រាវជ្រាវ បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃពុធថា នៅជុំវិញឡនោះ អ្នកបុរាណវត្ថុវិទូ បានរកឃើញស្រូវសាលី គ្រាប់សណ្តែក និងសំណល់ “អេប៉ុង” ដែលមានទំហំប៉ុនបាតដៃ ។ ការវិភាគបានកំណត់ថា សំណល់សរីរាង្គមានអាយុកាល ៨៦០០ ឆ្នាំ នំបុ័ងគ្មានជាតិមេ ។

លោក Ali Umut Türkcan ជាអ្នកបុរាណវត្ថុវិទូ Ali Umut Türkcan ប្រធានគណៈប្រតិភូជីកកកាយ និងជាសាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Anadolu ប្រទេសទួរគី បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋតួកគីកាលពីថ្ងៃពុធថា យើងអាចនិយាយបានថា ការរកឃើញនេះនៅ Çatalhöyük គឺជានំប៉័ងចំណាស់ជាងគេបំផុត ក្នុងពិភពលោក ។

អ្នកជីវវិទូ Salih Kavak សាស្ត្រាចារ្យ នៅសាកលវិទ្យាល័យ Gaziantep ក្នុងប្រទេសតួកគី បាននិយាយនៅក្នុងការចេញផ្សាយនេះថា វាជាកំណែតូចជាង នៃនំប៉័ងមួយ ហើយវាមានម្រាមដៃ ចុចនៅចំកណ្តាល វាមិនត្រូវបានគេដុតទេ ប៉ុន្តែវាត្រូវបានគេបង្កាត់ ហើយបានរស់រាន រហូតដល់សព្វថ្ងៃនេះជាមួយនឹងម្សៅនៅខាងក្នុង ។ រូបភាពមីក្រូទស្សន៍អេឡិចត្រុងស្កែនបានបង្ហាញពីលំហអាកាសក្នុងសំណាកគំរូ ដោយមើលឃើញគ្រាប់ម្សៅ ។ លោកបានបន្ថែមថា ការវិភាគរកឃើញសារធាតុគីមី ដែលរកឃើញនៅក្នុងរុក្ខជាតិ និងសូចនាករនៃការបង្កកំណើត។ ម្សៅ និងទឹកត្រូវបានលាយចូលគ្នា ដោយនំប៉័ងត្រូវបានរៀបចំនៅជិតឡ ហើយរក្សាទុកមួយរយៈ។ Kavak បានបញ្ជាក់ថា វាគឺជាការរកឃើញដ៏គួរឲ្យរំភើបមួយសម្រាប់ប្រទេសទួរគី និងពិភពលោក” ។

នេះបើយោងតាមលោក Türkcan បានឲ្យដឹងថា សារធាតុសរីរាង្គទាំងឈើ និងនំប៉័ងត្រូវបានរក្សាទុកដោយដីឥដ្ឋស្តើង ដែលគ្របដណ្តប់រចនាសម្ព័ន្ធ ។ នេះបើយោងតាម BITAM បានឲ្យដឹងថា Çatalhöyük ជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ គឺជាផ្ទះសម្រាប់ប្រជាជនប្រមាណ ៨០០០នាក់ ក្នុងកំឡុង យុគថ្មរំលីងចន្លោះពីប្រហែល ១០,០០០ មុនគ.ស ដល់ ២,០០០មុនគ.ស ហើយជាកន្លែងមួយ នៃកន្លែងនគរូបនីយកម្មដំបូងបង្អស់ របស់ពិភពលោក៕ ដោយ៖លី ភីលីព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)