TA X2
· 03-08
អាមេរិក និងទួរគី ចាប់ផ្តើមកិច្ចចរចាគ្រប់ជ្រុងជ្រោយ ដើម្បីកែលម្អទំនាក់ទំនងដែលមានបញ្ហា
#ការខ្វែងគំនិត# #ព័ត៌មាន# #ទួរគី# #ព័ត៍មានអន្តរជាតិ# #សហរដ្ឋអាមេរិក#
4154
សហរដ្ឋអាមេរិក និងទួរគី គ្រោងនឹងចាប់ផ្តើមកិច្ចចរចាដ៏ទូលំទូលាយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាថាតើសម្ព័ន្ធមិត្តណាតូ អាចចេញផុតពីការខ្វែងគំនិតគ្នាយ៉ាងស៊ីជម្រៅលើបញ្ហាមួយចំនួនដូចជា ស៊ីរី និងទំនាក់ទំនងជិតស្និទ្ធរបស់ទីក្រុងអង់ការ៉ាជាមួយរុស្ស៊ីដែរឬទេ។
មន្ត្រីជាន់ខ្ពស់អាមេរិក និងទួរគី គ្រោងនឹងជួបប្រជុំគ្នានៅក្រសួងការបរទេសសម្រាប់កិច្ចចរចាជាច្រើនលើក ដែលផ្តោតលើប្រធានបទស្តីពីស៊ីរី ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ថាមពល ការប្រឆាំងភេរវកម្ម និងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។
ការសន្ទនាដែលគេហៅថា យន្តការយុទ្ធសាស្ត្រ នឹងកំណត់ដំណាក់កាលសម្រាប់ជំនួប នៅថ្ងៃសុក្ររវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីនខិន (Antony Blinken) និងសមភាគីទួរគី លោក ហាកានហ្វីដាន (Hakan Fidan)។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងទួរគី បានស្ថិតនៅឆ្ងាយពីភាពជាដៃគូយុទ្ធសាស្ត្រក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលការខ្វែងគំនិតគ្នារវាងសម្ព័ន្ធមិត្តសន្ធិសញ្ញាដែលអូសបន្លាយជាយូរមកហើយទាំងពីរ បានរីកកាន់តែធំឡើងនោះ។
ការទិញយកប្រព័ន្ធខែលការពារS-400របស់រុស្ស៊ីនៅឆ្នាំ២០១៩ដោយប្រទេសទួរគី បានបង្កឲ្យមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើទីក្រុងអង់ការ៉ា និងនាំទៅដល់ការដកខ្លួនចេញពីកម្មវិធីយន្តហោះចម្បាំងបំបាំងកាយF-35 ។ ទន្ទឹមនឹងនេះ ប្រទេសទួរគី នៅតែមានបញ្ហាយ៉ាងខ្លាំងចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកនៅភាគខាងជើងប្រទេសស៊ីរីចំពោះកងជីវពលឃើដ ដែលខ្លួនមើលឃើញថា ជាការពង្រីកនៃគណបក្សពលករឃើដ( PKK) ជាក្រុមសកម្មប្រយុទ្ធដែលខ្លួនចាត់ទុកថា ជាអង្គការភេរវកម្ម។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រភពទួរគី អះអាងថា លោកអេរដូហ្គែន និង លោកអាបាស គ្រោងនឹងពិភាក្សាគ្នាអំពីការផ្តល់ជំនួយដល់តំបន់ហ្កាហ្សា
រុស្ស៊ីបន្ទោសអ៊ុយក្រែនចំពោះការខ្វះការចរចាសន្តិភាព ដើម្បីទទួលបានសម្បទានពីលោកខាងលិច
រុស្ស៊ី និងចិន យល់ស្របថារុស្ស៊ី ត្រូវតែមានវត្តមានក្នុងកិច្ចពិភាក្សាស្ដីពីសង្រ្គាមអ៊ុយក្រែន
លោក Putinព្រមានពីហានិភ័យសង្រ្គាមនុយក្លេអ៊ែរ បើទាហានណាតូបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន
យោបល់ទាំងអស់ (0)