TNAOT News
· 02-24
ត្រឹមវ័យ ១១ឆ្នាំ ប្អូនស្រី គន្ធា ដើរបោកសម្លៀកបំពាក់ឱ្យគេដើម្បីរកប្រាក់កាក់! តែពេលនេះបានជោគជ័យក្នុងជីវិតគួរឱ្យស្ញើចសរសើរ
#បោកសម្លៀកបំពាក់# #សង្គម# #ព័ត៌មានសង្គម# #ជីវិតតស៊ូ#
6388
មនុស្សម្នាក់ៗ សុទ្ធតែមានសេចក្ដីលំបាក មានសម្ពាធជីវិត មានឧបសគ្គ ឬវិបត្តិផ្សេងៗក្នុងជិវិតរស់នៅរៀងៗខ្លួន គ្រាន់តែអ្នកខ្លះក៏មិនសូវជាប៉ះពាល់ដល់ជីវិតរស់នៅ ខណៈអ្នកខ្លះវិញទៀតក៏ស្ទើរតែគ្មានលទ្ធភាពដើម្បីចិញ្ចឹមជីវិតខ្លួនទៅហើយ។ សម្រាប់ប្អូនស្រី គន្ធា វិញ ព្រោះតែវិបត្តិគ្រួសារមានភាពក្រីក្រនេះហើយ ទើបម្ដាយរបស់ប្អូនស្រីបានបញ្ជូនប្អូនស្រីពីស្រុកកំណើតនៅខេត្តកណ្ដាល មកកាន់រាជធានីភ្នំពេញ ដើម្បីទៅធ្វើជាការជាអ្នកបោសសំអាតផ្ទះ ជាអ្នកបោកគក់ខោអាវ ដាំស្ល និងលាងចានឲ្យគេជាដើម។
ត្រឹមវ័យ ១១ឆ្នាំ ប្អូនស្រី គន្ធា ត្រូវឃ្លាតពីម្ដាយ និងឪពុកជាទីស្រឡាញ់ ដើម្បីទៅរកប្រាក់ជួយផ្គត់ផ្គង់ជីវភាពគ្រួសារពីចម្ងាយ។ ប្អូនស្រីរៀបរាប់ថា៣ខែដំបូង ប្អូនស្រីតែងដេកយំនឹកម្ដាយជារៀងរាល់យប់ ហូបបាយក៏មិនសូវបាន ធ្វើការក៏អស់កម្លាំងខ្លាំង ប៉ុន្ដែក៏មិនដែលហ៊ាននិយាយអ្វីនោះទេ ព្រោះខ្លាចម្ចាស់ផ្ទះគេបញ្ជូនទៅស្រុកវិញ។ ជាសំណាងល្អដែរប្អូនបានជួបម្ចាស់ផ្ទះប្រកបដោយមេត្តាធម៌ មានសេចក្តីអាណិតអាសូរប្អូនស្រីជាក្មេងទើបធំផង ទើបម្ចាស់ផ្ទះមិនសូវជាប្រើឱ្យធ្វើការច្រើនខ្លាំងប៉ុន្មាននោះទេ ភាគច្រើនប្អូនស្រី គន្ធា គ្រាន់តែលាងចាន ដាំបាយ និងរៀបចំខោអាវ ឱ្យម្ចាស់ផ្ទះ និងកូនស្រីម្ចាស់ផ្ទះប៉ុណ្ណោះ។ ប្អូនស្រីបានបន្តថា ក្រោយធ្វើការបាន ៣ ឆ្នាំ ទើបប្អូនស្រីចាប់អារម្មណ៍ថាខ្លួនស្រឡាញ់ខោអាវ ចូលចិត្តរើសម៉ូត និងតែងស្រម៉ៃថាពេលណាមួយប្អូននឹងមានទូរខោអាវ សម្រាប់ដាក់ខោអាវស្អាតៗ ដែលខ្លួនស្រឡាញ់ដូចគេ ដោយសាររាល់ថ្ងៃនេះខ្លួនមានខោអាវតែ៤ទៅ៥កំផ្លេប៉ុណ្ណោះ។
ពេលវេលាចេះតែរំកិលទៅមុខរយៈពេលជាង៥ឆ្នាំកន្លងផុតទៅទៀត ប្អូនស្រី គន្ធា ក៏នៅតែងមានកូនចិត្តស្រឡាញ់ខោអាវ និងចង់ចាប់ផ្ដើមបើកអាជីវកម្មខ្លួនឯងមួយដើម្បីលក់ខោអាវស្អាតៗ ដើម្បីឱ្យក្មេងៗដូចជាប្អូនស្រីមានលទ្ធភាពទិញខោអាវពាក់ ក្នុងតម្លៃសមរម្យ ហើយរយៈពេលដែលប្អូនស្រីខិតខំធ្វើការតាំងពីអាយុ ១១ឆ្នាំ ដល់២០ឆ្នាំមកនេះ ប្អូនស្រីក៏បានសន្សំប្រាក់បានច្រើនគួរសមដែរ ដោយសម្រេចចិត្តច្បាស់ហើយគឺប្អូនស្រីក៏បានសុំម្ចាស់ផ្ទះលាឈប់ពីការងារក្នុងផ្ទះនេះ ហើយដើរតាមក្ដីស្រម៉ៃរបស់ខ្លួនឯង ។ ប៉ុន្ដែគួរឱ្យសង្វែកចិត្ត ប្រាក់ដែលខិតខំសន្សំជាង ៨ឆ្នាំ បែបត្រូវបំផ្លាញអស់ត្រឹមរយៈពេលជាង៣ខែ ព្រោះតែមិនមានបទពិសោធន៍ក្នុងការលក់ និងការរៀបចំផែនការច្បាស់លាស់ ប្អូនស្រីបានខាតអស់ប្រាក់ជាច្រើន ព្រោះថ្លៃតូប ហើយថែមទាំងលក់មិនសូវដាច់ដូចគេជាម្ចាស់តូចចាស់ទៀតផង។ ដោយដឹងខ្លួនមិនអាចទៅរួច ប្អូនស្រីក៏បានប្រមូលខោអាវដែលនៅសល់ លក់ឡៃឡុងទៅឱ្យមីងអ្នកលក់ខោអាវដូចគ្នា ជាមួយនឹងអារម្មណ៍ពិបាកចិត្តជាខ្លាំង ប៉ុន្ដែក្នុងចិត្តប្អូនស្រីគន្ធា នៅតែស្រឡាញ់ខាងនេះ។
ក្រោយត្រលប់ទៅស្រុកកំណើតមានឱកាសជួបជុំជាមួយគ្រួសាររយៈពេលជាង១ខែ ប្អូនស្រីសម្រេចចិត្តត្រលប់មកភ្នំពេញវិញ ប៉ុន្ដែលើកនេះប្អូនស្រីលក់ខោអាវតាមអនឡាញវិញម្ដង ឆ្លើយតបទៅនឹងទីផ្សារបច្ចេកវិទ្យា ទីបំផុតភាពតស៊ូរបស់គន្ធា ដែលមិនព្រមបោះបង់ក្តីស្រម៉ៃ ប្អូនស្រីបានប្រែក្លាយពីតូបលក់ខោអាវនៅផ្សារដែលធ្លាប់លក់មិនដែលដាច់១កំផ្លេសោះក្នុងមួយថ្ងៃ មកជាផេកលក់ខោអាវអនឡាញពីផ្ទះ វិញរហូតដល់ជោគជ័យ ក្លាយជាអ្នកបោះដុំខោអាវ នឹងអាចមានលទ្ធភាពចិញ្ចឹមគ្រួសារឱ្យមានជីវភាពធូរធារជាងមុន។
សាច់រឿងជីវិតរបស់ប្អូនស្រី គន្ធា ពិតជាបង្ហាញពីការតស៊ូ និងគួរឱ្យអាណិតអាសូរពន់ពេក បើទោះបីប្អូនស្រីកើតមកត្រូវជួបវិបត្តិជីវភាពគ្រួសារ ដែលបណ្ដាលឱ្យប្អូននៅត្រូវប្រឹងប្រែធ្វើការតាំងពីវ័យក្មេងមក ក៏ប្អូនមិនចោលក្ដីស្រម៉ៃរបស់ខ្លួន និងខិតខំប្រឹងប្រែរហូតដល់មានលទ្ធផល។ ក្រោយពីទទួលបានរឿងរ៉ាវរបស់ប្អូនស្រីហើយ ក្រុមសារព័ត៌មាន TNAOT APP ពិតជាមានមោទកភាពខ្លាំងណាស់ ចំពោះពេលវេលាតាមចាប់ក្តីស្រម៉ៃរបស់ប្អូនស្រីគន្ធា សូមជូនពរប្អូននៅតែជោគជ័យ និង ស៊ូ ស៊ូ and Fighting ណាប្អូនស្រី ដោយក្តីស្រលាញ់ពី TNAOT៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ បានសម្លាប់មនុស្សបីនាក់រួមទាំងមេបញ្ជាការក្រុមហេសបូឡា
សញ្ញាទាំង ៦ បង្ហាញថា អ្នកជាមនុស្សល្អ មានគុណធម៌ អ្នកណាបានស្គាល់ពិតជាសំណាងណាស់
មានដឹងទេថា ប្រទេសឯករាជ្យចំនួន ៥ នេះអត់មានព្រលាន យន្តហោះផ្ទាល់ខ្លួនទេ
ហេតុអ្វី ឱ្យតែពេលផឹកត្រូវជល់កែវសិន? តស់! មកដឹងអត្ថន័យលម្អិតទាំងអស់គ្នា
យោបល់ទាំងអស់ (0)