TA X2

· 04-18

ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ បានសម្លាប់មនុស្សបីនាក់រួមទាំងមេបញ្ជាការក្រុមហេសបូឡា

#ព័ត៌មាន# #អ៊ីស្រាអែល# #ការវាយប្រហារ# #ព័ត៍មានអន្តរជាតិ#

2398

ប្រភពព័ត៌មានពីសន្តិសុខប្រទេសលីបង់បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអង្គារ បានសម្លាប់មនុស្ស៣នាក់ រួមទាំងមេបញ្ជាការតំបន់ របស់ក្រុមហេសបូឡា ជាការកើនឡើងអំពើហិង្សាបន្ទាប់ពីមានភាពស្ងប់ស្ងាត់យ៉ាងហោចណាស់មួយសប្តាហ៍ ក្នុងរយៈពេលជាងកន្លះឆ្នាំ នៃអរិភាព។

យោធាអ៊ីស្រាអែល និយាយថា លោក អ៊ីម៉េល បាស(Ismail Baz) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើរថយន្តនៅជិតទីក្រុង អេន អ៊ីប៊ែល(Ain Ebel) ភាគខាងត្បូង គឺជាមេបញ្ជាការតំបន់ឆ្នេររបស់ក្រុមហេសបូឡា ហើយបានចូលរួមក្នុងការរៀបចំផែនការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងមីស៊ីលប្រឆាំងរថក្រោះលើអ៊ីស្រាអែល។

ក្រុមហេសបូឡា បានចេញសេចក្តីថ្លែងការណ៍កាន់ទុក្ខចំពោះការស្លាប់របស់លោក Baz ប៉ុន្តែពុំបានបញ្ជាក់លម្អិតអំពីតួនាទីរបស់លោកនៅក្នុងអង្គភាពនោះទេ។ ប្រភពព័ត៌មានពីសន្តិសុខ និងមន្ត្រីការពារស៊ីវិលម្នាក់បាននិយាយថា ការវាយប្រហារដាច់ដោយឡែកមួយរបស់អ៊ីស្រាអែលទៅលើរថយន្តពីរគ្រឿងនៅជិតទីក្រុង ឆេហាប៊ីយ៉េ(Chehabiyeh) ភាគខាងត្បូង បានសម្លាប់សមាជិកក្រុម ហេសបូឡា យ៉ាងហោចណាស់ពីរនាក់។

ក្រុមហេសបូឡា និងអ៊ីស្រាអែល បានបាញ់តគ្នា ស្របពេលជាមួយសង្រ្គាមនៅតំបន់ហ្កាហ្សាក្នុងអរិភាពដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីពួកគេបានប្រយុទ្ធគ្នាក្នុងសង្គ្រាមដ៏ធំក្នុងឆ្នាំ២០០៦។

ការប្រយុទ្ធគ្នានេះបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៣៧០នាក់នៅប្រទេសលីបង់ រួមទាំងអ្នកប្រយុទ្ធក្រុមហេសបូឡាជាង២៤០នាក់ និងជនស៊ីវិល៦៨នាក់។

https://www.france24.com/en/video/20240417-israel-says-local-hezbollah-commanders-killed-in-lebanon-strikes

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)