TNAOT News

· 2023-11-13

LISA BLACKPINK បានផ្ញើសារលើកទឹកចិត្តដល់ក្មេងៗក្នុងអង្គការ PSE និងអ្នកគាំទ្រកម្ពុជា

#Lisa Blackpink# #NEW NEWS# #កម្សាន្ត# #តារាអន្តរជាតិ#

9593

លោក Marco Brüschweiler ជាមេចុងភៅដ៏ល្បីល្បាញម្នាក់ដែលជាប៉ាចុងរបស់ LISA BLACKPINK បានមកទស្សនានៅ PSE - Pour un Sourire d'Enfant - Cambodia (អង្គការ​ដើម្បី​ភាពញញឹម​នៃកុមារ) ព្រមទាំងចូលរួមចម្អិនម្ហូបដ៏ឈ្ងុយឆ្ងាញ់ជាមួយសិស្សមកពីសាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ និងដំណើរទស្សនកិច្ចទៅកាន់សហគមន៍ផងដែរ ព្រមទាំងបានផ្ញើសារគាំទ្រពីកញ្ញា “លីសា” Lalisa Manobal (BLACKPINK) មកកាន់ក្មេងៗអង្គការPSE តាមរយៈប៉ារបស់គាត់ដែលបានមកទស្សនាកិច្ចនៅអង្គការផ្ទាល់ សារគាំទ្រមានដូចខាងក្រោម៖ 

«ជម្រាបសួរអ្នកទាំងអស់គ្នា! នាងខ្ញុំ “លីសា” សមាជិកនៃក្រុម “𝑩𝑳𝑨𝑪𝑲 𝑷𝑰𝑵𝑲”នាងខ្ញុំក៏សូមជម្រាបសួរទៅកាន់អ្នកគាំទ្រ និងមិត្តភ័ក្ដិទាំងអស់គ្នាក្នុងប្រទេសកម្ពុជា ជាពិសេសប្អូនៗ និងយុវជនដែលស្ថិតនៅក្រោមជំនួយឧបត្ថម្ភគាំទ្រយកចិត្តទុកដាក់នៃអង្គការដើម្បីភាពញញឹមនៃកុមារក្នុងរាជធានីភ្នំពេញ។

អ្វីៗគ្រប់យ៉ាងដែលជាផែនការ និងក្ដីស្រមៃរបស់អ្នកនាថ្ងៃអនាគត អ្នកទាំងអស់គ្នាត្រូវចងចាំជានិច្ចថា៖ មិនត្រូវបោះបង់ចោលផែនការ និងក្ដីស្រមៃនោះជាដាច់ខាតទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយក្នុងដំណើរជីវិតរបស់យើងទាំងអស់គ្នា។”

នាងខ្ញុំក៏ធ្លាប់ជួបប្រទះនូវរឿងរ៉ាវជាច្រើន(វិជ្ជមាន និងអវិជ្ជមាន) រាប់មិនអស់អំឡុងពេលហ្វឹកហាត់ផ្ទាល់របស់ខ្ញុំ ប៉ុន្ដែនាងខ្ញុំតែងតែជំនះរាល់ឧបសគ្គទាំងអស់នោះតាមរយៈ៖ ការទទួលបានកម្លាំងចិត្តពីអ្នកទាំងអស់គ្នា ភាពរឹងមាំ និងក្ដីសង្ឃឹមប្រកបដោយវិជ្ជមានក្នុងជីវិត។នាងខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាជួបតែសំណាងល្អ និងជោគជ័យគ្រប់កិច្ចការ«លីសា»។

បន្ថែមពីនេះ អង្គការPSEសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ឧបត្ថម្ភគាំទ្រមកកាន់អង្គការ ប៉េ អេស អឺ ហើយទាំងអស់គ្នាក៏សង្ឃឹមយ៉ាងមុតមាំក្នុងការទទួលស្វាគមន៍កញ្ញាមកកាន់មណ្ឌលដោយផ្ទាល់នាពេលអនាគតផងដែរ៕

សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស