TNAOT News

· 2023-09-09

ស្វែងយល់ពីអាហារទាំង ៥ក្រុមដែលធ្វើឲ្យឆ្លងមេរោគក្នុងពោះវៀនធំ

#សុខភាព# #របបអាហារ# #TNAOT HEALTH# #ពោះវៀនធំ#

10235

ពោះវៀន​ធំ គឺជាសរីរាង្គដ៏សំខាន់មួយនៅក្នុងសារពាង្គកាយរបស់យើង ដែលវាមានតួរនាទីរំលាយអាហារ និងស្រូបយកសារធាតុចិញ្ចឹមចូលទៅក្នុងរាងកាយ។

មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលពោះវៀនធំរបស់អ្នកមានមេរោគឆ្លង វា នឹងបណ្តាលឱ្យមាន ឧស្ម័នពោះវៀន ហើមពោះ ទល់លាមក និងអាចបណ្តាលឱ្យកើតជំងឺផ្សេងៗដូចជា ជំងឺមហារីកពោះវៀន នឹងជំងឺឬសដូងបាត ជាដើម ។

លើសពីនេះទៀត ប្រសិនបើលោកអ្នកចង់ឲ្យពោះវៀនធំមានសុខភាពល្អ គួរតែជៀសវាងអាហារទាំង ៥ក្រុមខាងក្រោមនេះ រួមមាន ៖

១.អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ដូច​ជា អាហារ​ចៀន អាហារ​ដែល​មាន​ជាតិអាស៊ីត​ខ្លាញ់ trans នឹង អាហារដែលមានជាតិខ្លាញ់ឆ្អែត ។

២. អាហារដែលមានជាតិស្ករខ្ពស់ ដូចជា បង្អែម ភេសជ្ជៈ នឹងទឹកផ្លែឈើដែលមានជាតិស្ករ

៣. អាហារកែច្នៃដូចជា អាហារក្លាសេ និងអាហារកំប៉ុង

៤. អាហារ​ដែល​មាន​ជាតិ​គីមី​ដូច​ជា សារធាតុសូដ្យូម សារធាតុ​ពណ៌ និងសារធាតុរក្សាទុកឲ្យបានយូរ

៥. អាហារដែលមានកាកសសៃទាប ដូចជា បាយស នំបុ័ង នឹងមី

ដូច្នេះ ប្រសិនបើលោកអ្នកចង់ឲ្យពោះវៀនធំមានសុខភាពល្អ គួរតែ​ទទួលទាន​អាហារ​ដូចជា បន្លែ ផ្លែឈើ អង្ករសំរូប សណ្តែក និង​គ្រាប់​ធញ្ញជាតិ​ ព្រោះវាសំបូរសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ពោះវៀន ដូចជាវីតាមីន សារធាតុរ៉ែ និងជាតិសរសៃជួយដល់ការរំលាយអាហារ និងការស្រូបយកសារធាតុចិញ្ចឹមទៅក្នុងរាងកាយ៕ 

សម្រួលដោយ៖ លីដា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)