Edu For U

· 01-26

កាត់បន្ថយការញ៉ាំរបស់ផ្អែម

#អាហារផ្អែម# #សុខភាព# #របបអាហារ#

6339

តើជឿទេថា ទម្លាប់ក្នុងការទទួលទានអាហារនឹងហុចផលដល់អារម្មណ៍របស់យើង។ អ្នកខ្លះចូលចិត្តទទួលទានផ្អែមមែនទែនពេលដើរចូលការិយាល័យធ្វើការម្ដងៗ រឿងដំបូងដែលធ្វើ គឺដើរចូលបន្ទប់ដើម្បីឆុងកាហ្វេមួយពែងនិងមានចំណីកាន់ជាប់ដៃមកញាំមុនពេលអាហារថ្ងៃត្រង់។

ពេលរសៀលក៏នៅមាននំទំពារលេងដែលទើបទិញមកកាលពីថ្ងៃទៀត តើជឿទេថាប្រសិនបើយើងទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ហើយញ៉ាំនំផ្អែមក្នុងបរិមាណចំនួននេះរាល់ថ្ងៃ យើងមុខជាមានអារម្មណ៍ឆាប់ខឹងឆេវឆាវ។សាកញ៉ាំកាហ្វេ ស្ករ ខ្លាញ់ ឱ្យតិចឬញ៉ាំទឹកសុទ្ធជំនួសវិញ បន្ថយអាហារប្រភេទផ្អែមក្រោយម៉ោងប្រាំមួយល្ងាច វាអាចនឹងជួយឱ្យយើងមានអារម្មណ៍រហ័សរហួន ស្រស់ស្រាយ និងមានចិត្តត្រជាក់ជាងមុនមិនខាន។

អត្ថបទដោយ: On Hinnakhim

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)