TNAOT News

· 2023-08-02

អត្ថប្រយោជន៍ល្អបំផុតទាំង ៩យ៉ាងនៃការទទួលទានទំពាំងបាយជូរក្រៀមសម្រាប់ស្បែក សក់ និងសុខភាព

#ទំពាំងបាយជូរក្រៀម# #អត្ថប្រយោជន៍# #សុខភាព# #របបអាហារ# #TNAOT HEALTH#

13865

លោកអ្នកច្បាស់ណាស់ប្រាកដជាស្គាល់ និងបានទទួលទានទំពាំងបាយជូរក្រៀម និងទំពាំងបាយជូរស្រស់រួចមកហើយ ភាគច្រើនអ្នកចូលចិត្តទទួលទានទំពាំងបាយជូប្រភេទផ្សេងៗគ្នា។​ ទំពាំងបាយជូរក្រៀមជាធម្មតាមានពណ៌លឿង បៃតង ឬខ្មៅ សម្រាប់ទំពាំងបាយស្រស់ជាធម្មតាត្រូវបានគេទទួលទាននៅក្នុងសាឡាត់ផ្លែឈើ និងយកទៅក្រឡុក ជាដើម។

យោងតាមការចុះផ្សាយរបស់ stylecraze បានឲ្យដឹងថាទំពាំងបាយជូរក្រៀម មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពដូចជា៖

1. ជួយបំបាត់ការទល់លាមក 

2. ល្អបំផុតសម្រាប់អ្នកចង់ឡើងទម្ងន់តាមបែបធម្មជាតិសុខភាព

3. ជួយការពារជំងឺមហារីក និងប្រឆាំងអុកស៊ីតកម្ម

4. ជួយអាចកាត់បន្ថយការលើសសម្ពាធឈាម និងជំនួយសុខភាពបេះដូង

5. ជួយកាត់បន្ថយកម្រិតអាំងស៊ុយលីនចំពោះអ្នកមានជំងឺទឹកនោមផ្អែម

6. សម្បូរទៅដោយជាតិដែក ជួយព្យាបាលជំងឺស្លេកស្លាំង

7. កាល់ស្យូម​ក្នុង​ផ្លែ​ទំពាំងបាយជូរ​ក្រៀម គឺជា​សារធាតុ​សំខាន់​មួយ​ដែលជំនួយដល់​ឆ្អឹង​

8. ជំនួយដល់សុខភាពមាត់ធ្មេញ ការពារការពុកធ្មេញ និងកាត់បន្ថយប្រហោងធ្មេញ

9. ជំនួយសក់ ក្រចក ព្រោះទំពាំងបាយជូក្រៀមមានជាតិដែកខ្ពស់ជួយជំរុញដល់ការលូតលាស់ផងដែរ៕

សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)