TNAOT News

· 2023-07-12

វីតាមីនទាំង ៤ ប្រភេទដែលស្ត្រីអស់រដូវគួរទទួលទាន

#សុខភាព# #របបអាហារ# #TNAOT HEALTH# #ស្ត្រីអស់រដូវ#

16006

ជាទូទៅចំពោះស្ត្រីដែលអស់រដូវ រាងកាយផលិតអរម៉ូនអ៊ឹស្ត្រូសែនតិច ជាហេតុបង្កឱ្យមានរោគសញ្ញាផ្សេងៗ ដូចជា៖ គេងមិនលក់ អារម្មណ៍ប្រែប្រួល ជ្រុះសក់ ឡើងទម្ងន់ ចុកខ្នង នោមទាស់ បែកញើសពេលយប់ ស្ងួតទ្វារមាស និងមានការផ្លាស់ប្តូរចំណង់ផ្លូវភេទផងដែរ ។ ថ្ងៃនេះយើងខ្ញុំ និងចែករំលែកនូវវីតាមីនចំនួន ៤ ប្រភេទ សម្រាប់ស្ត្រីទទួលទានមានដូចខាងក្រោម ៖

១. វីតាមីន B6

វីតាមីន B6 គឺជាវីតាមីនដែលជួយផលិតសារធាតុ Serotonin ឬសារធាតុបញ្ជូនសរសៃប្រសាទដែលមានសារៈសំខាន់ក្នុងដំណើរការនៃខួរក្បាល និងសរសៃប្រសាទដទៃទៀត។ម្យ៉ាងវិញទៀត សារធាតុ Serotonin មានសមត្ថភាពជួយរក្សាលំនឹងផ្នែកអារម្មណ៍របស់យើងផងដែរ។

២. វីតាមីន B12

វីតាមីន B12 គឺជាសារធាតុចិញ្ចឹមដ៏សំខាន់ដែលជួយបង្កើនការរំលាយអាហារ ជួយពង្រឹងប្រព័ន្ធដំណើរការនៃប្រព័ន្ធសរសៃប្រសាទ និងជួយពង្រឹងកោសិកាឈាមក្រហម ។ ប្រសិនបើរាងកាយរបស់អ្នកកង្វះវីតាមីន B12 វា នឹងបង្កធ្វើឱ្យ រាងកាយចុះខ្សោយមានភាពស្លេកស្លាំង ឃ្លានអាហារ ងាយទល់លាមក ជំងឺបាក់ទឹកចិត្ត ស្ពឹកដៃ និងស្ពឹកជើង រួមទាំងរោគសញ្ញានៃជំងឺវង្វេងផងដែរ។

៣. វីតាមីន D

វីតាមីន D គឺជាវីតាមីនដ៍សំខាន់សម្រាប់មុខងារប្រព័ន្ធភាពស៊ាំ ពង្រឹងសុខភាពឆ្អឹង និងទប់ស្កាត់ការរលាក ។ ម្យ៉ាងវិញទៀត វីតាមីននេះ វាមានកម្រិតបរិមាណតិចនៅក្នុងខ្លាញ់ត្រីសមុទ្រដូចជា ត្រីហារ៉ុង ត្រីស្បៃកា ត្រីសារឌីន និង ត្រីធូណាជាដើម ។

 គួរបញ្ជាក់ថា រាងកាយរបស់យើងនឹងទទួលបានវីតាមីន D ចាប់ពី ៨០ទៅ ៩០% នៅពេលដែលយើងឈរនៅក្រោមពន្លឺព្រះអាទិត្យ ។

៤. វីតាមីន E

ភាពតានតឹង ដែលកើតឡើងជាញឹកញាប់ក្នុងអំឡុងពេល ស្ត្រីអស់រដូវក៏ជាកត្តាមួយដែលបណ្តាលឱ្យខូចខាតកោសិកានៅក្នុងខ្លួន ហើយ វាក៏បង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត ការឡើងទម្ងន់ និងហានិភ័យនៃជំងឺបេះដូង ។

ដូច្នេះដើម្បីកាត់បន្ថយហានិភ័យ ទាំងអស់នេះបានដោយ យើងគ្រាន់តែញុាំបន្ថែមវីតាមីន E ឲ្យបានគ្រប់គ្រាន់ដល់រាងកាយ។

គួរបញ្ជាក់ថាសម្រាប់ស្ត្រីអស់រដូវ គួរតែញ៉ាំអាហារដែលមានជីវជាតិ សម្រាកឱ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណជាប្រចាំ និងញុាំវីតាមីនដែលចាំបាច់សម្រាប់រាងកាយដើម្បីឲ្យសុខភាពល្អប្រសើរផងដែរ ៕

សម្រួលដោយ ៖ លីដា

ប្រភពដើម៖ sanook

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)