TNAOT News
· 2023-07-08
កំពង់ផែទេសចរណ៍ព្រះសីហនុ គឺជាកំពង់ផែទេសចរណ៍ដ៍មានសក្តានុពលបំផុតប្រចាំខេត្ត
#ខេត្តព្រះសីហនុ# #ឧកញ៉ា ទៀ វិចិត្រ# #កំពង់ផែព្រះសីហនុ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#
10132
ព្រះសីហនុ៖ កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ជាកំពង់ផែដ៏ធំមួយ ដែលអាចចេញចូលអូប័រទេសចរណ៍តូចធំ ២០គ្រឿង ក្នុងពេលតែមួយ និងជាទីចំណតដ៏សុវត្ថិភាពតែមួយគត់ សក្កិសមជាកំពង់ផែទេសចរណ៍ដ៍មានសក្តានុពលប្រចាំខេត្តព្រះសីហនុ និងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេចរទាំងជាតិ និងអន្តរជាតិ។ បើតាមការថ្លែងរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ។

អ្នកឧកញ៉ា ទៀ វិចិត្រ បាននិយាយថា «ការវិនិយោគដ៏មានតម្លៃមួយនេះ និងធ្វើឱ្យមានភាពល្អប្រសើរឡើងក្នុងការទទួល បដិសណ្ឋារកិច្ចភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលបានធ្វើដំណើរមកពីបណ្តាប្រទេស នានាទូទាំងសកលលោក។ កំពង់ផែទេសចរណ៍នេះគឺជាផ្នែកមួយដើតួយ៉ាងសំខាន់ក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍តាមបណ្តាកោះក្នុងខេត្តព្រះសីហនុផងដែរ»។

ជាមួយគ្នានោះ អ្នកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជាក់ថា ដោយមានការជំរុញ និងលើកទឹកចិត្តពីរដ្ឋបាលខេត្ត លើវិស័យទេសចរណ៍ផ្លូវទឹក និងទទួលបានការអនុញ្ញាតពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ក្រុមហ៊ុន G.T.V.C IMPORT EXPORT CO.LTD បានទទួលសិទ្ធវិនិយោគពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលស្ថិតនៅច្រកទី១ លើផ្ទៃដី ប្រមាណ ២២,០០០ម៉ែត្រការេ និងមានកំពង់ផែ ដែលអាចចេញចូល អូប័រទេសចរណ៍តូចធំ ២០គ្រឿង ក្នុងពេលតែមួយនេះផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យុវជនម្នាក់ មិនដឹងមានបញ្ហាអ្វីបានសម្រេចចិត្តអាកខ្លួនឯង បានបង្កការភ្ញាក់ផ្អេីលជាខ្លាំង នៅសង្កាត់គោកឃ្លាង
ប្រទេសចិនដែលទើបតែរួចផុតពីគ្រោះទឹកជំនន់ ត្រៀមខ្លួនសម្រាប់ព្យុះស៊ីក្លូនត្រូពិចទីពីរ
រយៈពេល ១០ថ្ងៃមកនេះ! ក្មេងទំនើងជាង ១២០នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ
អតីតអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរពលរដ្ឋមកកម្សាន្តជាង១៧០ ០០០ នាក់

យោបល់ទាំងអស់ (0)