TNAOT News
· 2023-06-18
Nixau Toma បានប្រាក់កម្រៃត្រឹម ៣០០ដុល្លារ ខណៈភាពយន្តលោកសម្តែងរកចំណូលបានរហូតដល់ ២០០លានដុល្លារ
#ខ្សែភាពយន្ត# #ប្រាក់កម្រៃ# #N!xau Toma# #អាហ្វ្រិក# #កម្សាន្ត# #តារាអន្តរជាតិ#
8363
តួឯកក្នុងរឿង "The Gods Must Be Crazy" លោកN!xau Toma ទទួលបានប្រាក់កម្រៃត្រឹមតែ ៣០០ដុល្លារ ប៉ុណ្ណោះ ក្នុងការសម្តែងជាតួឯកក្នុងខ្សែភាពយន្តដ៏ល្បីមួយនេះ។ ទោះបីជាភាពយន្ត ដែលផលិតក្នុងឆ្នាំ១៩៨០ មួយនេះអាចរកចំណូលបានរហូតដល់ទៅជាង ២០០លានដុល្លារ យ៉ាងណាក៏ដោយ។
ខ្សែភាពយន្តនេះនិយាយអំពី មូលដ្ឋានជម្លោះរវាងភាពទំនើបថ្មី និងយុគសម័យចាស់ ប្រជាជនកុលសម្ព័ន្ធណាមីប៊ីនៅវាលខ្សាច់អាហ្វ្រិកដាច់ស្រយាលរស់នៅក្នុងជីវិតដ៏រីករាយ ប៉ុន្តែត្រូវបានបែកបាក់ គ្នានៅពេល ដែលដបកូកា-កូឡាធ្លាក់ពីលើយន្តហោះ។ ហើយបុរសព្រៃម្នាក់នេះជាអ្នក ដែលខិតខំប្រឹងប្រែង ដើម្បីស្រាយចម្ងល់អំពីវត្ថុអាថ៌កំបាំងនេះ។
ជីវិតពិតដ៏កំសត់របស់ N!xau Toma បានទទួលមរណភាពជាជនសុចរិតដ៏កំសត់ម្នាក់ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០០៣ ក្នុងវ័យ ៥៩ឆ្នាំ ដែលខំរកប្រាក់រាប់លានដុល្លារឲ្យអ្នកដទៃ។ លោកត្រូវបានគេកេងប្រវ័ញ្ចកម្លាំងពលកម្មយ៉ាងខ្លាំងនៅលើតុចរចាគ្នា ទាំងដែលខ្លួនលោកផ្ទាល់មិនទាំងដឹងថាលោកកំពុងតែត្រូវគេកេងប្រវ័ញ្ចផង។ លោកគ្រាន់តែនិយាយពីអ្វីដែលបានចរចា ហើយលោកទទួលយកការចរចានោះដោយភាពរីករាយ និងក្តីសុខ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្សដែលមានភាពចាស់ទុំក្នុងខ្លួន ភាគច្រើនមានលក្ខណៈ៦យ៉ាងនេះ
មួយក្នុងចំណោមតារានិករទាំង ៥ នេះ អ្នកនឹងមានសំណាងខ្លាំង មានឱកាសរកលុយបានច្រើន លើសពីការរំពឹងទុក
ការចាក់ដោយកាំបិតនៅព្រះវិហារក្រុងស៊ីដនី ត្រូវបានហៅថា ជាអំពើភេរវកម្ម ខណៈយុវជនម្នាក់ត្រូវបានឃុំខ្លួន
អ៊ុយក្រែនអះអាងថា ខ្លួនបានកំណត់អត្តសញ្ញាណជនសង្ស័យឧក្រិដ្ឋកម្មសង្គ្រាមចំនួន ៥១១នាក់ ហើយ ៨១នាក់ ត្រូវបានកាត់ទោស
យោបល់ទាំងអស់ (0)