TNAOT News
· 2023-06-09
អត្តពលិកប៉ារ៉ាហ្គេម សម្ដែងក្ដីរីករាយ និងអរគុណកម្ពុជា ដែលបញ្ចប់បេសកម្មជាម្ចាស់ផ្ទះដោយជោគជ័យ
#ប៉ារ៉ាហ្គេម# #កីឡាអន្តរជាតិ# #ឆ្នាំ២០២៣# #កីឡា# #លើកទី១២#
10256
ភ្នំពេញ៖ អត្តពលិក និងគ្រប់ភាគីពាក់ព័ន្ធ ដែលចូលរួមក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានសម្ដែងនូវក្ដីរីករាយ និងបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់ម្ចាស់ផ្ទះកម្ពុជា ដែលបានបញ្ចប់បេសកកម្មរៀបចំការប្រកួតលើកទី១២ នេះបានដោយជោគជ័យ និងដោយរលូន។
គួរបញ្ជាក់ថា កម្មវិធីបើកជាផ្លូវការ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ បានរៀបចំធ្វើឡើងជាផ្លូវការ កាលពីល្ងាច ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រភេទកីឡាចូលរួមចំនួន ១៣ប្រភេទ រួមមានអត្តពលកម្ម, ប៊ូស្យា, វាយសី, បាល់ទាត់ ម្ខាង៧នាក់, អុកចក្រត្រង្គ, យូដូ, បាល់ទះអង្គុយ, បាល់បោះអង្គុយលើរទេះ, លើកទម្ងន់, បាល់ទាត់ ម្ខាង៥នាក់, ហែលទឹក, វាយកូនឃ្លីលើតុ និងបាល់គប់ ម្ខាង៣នាក់។
ហើយកម្មវិធីបិទជាផ្លូវការ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក៏នឹងប្រព្រឹត្តិធ្វើឡើងនៅក្នុងថ្ងៃនេះផងដែរ។ ពោលគឺនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាមួយការចូលរួមដ៏ច្រើនកុះករពីសំណាក់អ្នកទស្សនាជាតិ និងអន្តរជាតិផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
[ភាគទី 28] ឆ្នាំ Guilin របស់អ្នកនិពន្ធទំនុកច្រៀងនៃរឿង "The Newspaper Boy's Song"
នៅថ្ងៃទី ២៩ ខែធ្នូ រឿងភាគខ្លីតន្ត្រី "ឆ្លងកាត់ចម្រៀងទំនុកភ្លេង" ត្រូវបានចាក់ផ្សាយ
កម្ពុជា-ចិន នឹងរៀបចំកិច្ចប្រជុំលើកដំបូង នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ "២+២" រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន
រយៈពេល ១០ថ្ងៃមកនេះ! ក្មេងទំនើងជាង ១២០នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ

យោបល់ទាំងអស់ (0)