TNAOT News
· 2023-06-01
នាយករដ្ឋមន្រ្តីសិង្ហបុរី តេស្តវិជ្ជមាន COVID-19 ម្ដងទៀត ក្រោយទើបតែជាបាន ១សប្ដាហ៍
#Covid-19# #ព័ត៌មាន# #Lee Hsien Loong# #ករណីឆ្លងកូវីដ-១៩#
8729

សិង្ហបុរី៖ យោងតាមការចុះផ្សាយរបស់វេបសាយ channelnewsasia នៅថ្ងៃទី១ មិថុនា បានបង្ហាញថា នាយករដ្ឋមន្រ្តីសិង្ហបុរីលោក Lee Hsien Loong បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 សារជាថ្មីម្តងទៀត ក្រោយទើបតែបានតេស្ដអវិជ្ជមាន កាលពីពេលថ្មីៗនេះ។ គួរបញ្ជាក់ផងដែលថា បន្ទាប់ពីលោកបានបំពេញទស្សនកិច្ចនៅអាហ្វ្រិកខាងត្បូង និងប្រទេសកេនយ៉ា គាត់បានធ្វើតេស្ដវិជ្ជមានម្ដងរួចមកហើយ នៅថ្ងៃទី២២ ខែឧសភា ហើយកាលពីសប្ដាហ៍មុន។
លោក Lee បានសសេរនៅក្នុងហ្វេសប៊ុកនៅពីថ្ងៃទី 28 ឧសភា ថា៖«ខ្ញុំមានអារម្មណ៍ល្អ ប៉ុន្តែគួរឱ្យស្ដាយខ្ញុំបានវិជ្ជមាន COVID-19 ម្តងទៀត។
លោកវេជ្ជបណ្ឌិត Leong Hoe Nam អ្នកឯកទេសជំងឺឆ្លងនៅមន្ទីរពេទ្យ Mount Elizabeth Novena បានប្រាប់ CNA ថាការស្ទុះងើបឡើងវិញនៃជំងឺ COVID-19 នេះប៉ះពាល់ប្រហែលជា 10 ភាគរយនៃអ្នកដែលដែលឆ្លងជំងឺនេះ លោកបានបន្ថែមទៀតថា មនុស្សដែលមានភាពស៊ាំខ្សោយងាយមានហានិភ័យនៃការឆ្លងមេរោគជាប់រហូត។
នាយករដ្ឋមន្រ្តីដែលមានអាយុ ៧១ ឆ្នាំរូបបានបន្ថែមថាគ្រូពេទ្យរបស់គាត់បានណែនាំគាត់ឱ្យនៅដាច់ដោយឡែករហូតដល់គាត់ធ្វើតេស្តអវិជ្ជមានដោយប្រើតេស្តអង់ទីហ្សែនរហ័ស (ART)៕
សម្រួលដោយ៖ Sun Darasy
ប្រភព៖ channelnewsasia
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ដឹងការពិតហើយ! បុរសដែលគំរាមរកវាយទៅលើជនបរទេស នៅក្បែររបងវត្តឧណ្ណាលោម គឺជាជនអនាថា
សហរដ្ឋអាមេរិកនិយាយថា លីបង់ និងអ៊ីស្រាអែល ត្រៀមចរចាដោយផ្ទាល់ជាលើកទីពីរក្នុងសប្តាហ៍នេះ
រយៈពេល ១០ថ្ងៃមកនេះ! ក្មេងទំនើងជាង ១២០នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ
លោក Zelenskyy រិះគន់អាម៉េរិកជុំវិញការបន្ធូរបន្ថយទណ្ឌកម្មប្រេងរបស់រុស្ស៊ី

យោបល់ទាំងអស់ (0)