TNAOT News
· 2023-02-14
ក្រសួងកសិកម្មនិងADB កំពុងពិចារណាលើកម្ចីឥណទានកសិករដែលមានអត្រាទាប
#ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ# #ឥណទាន# #សង្គម# #សេដ្ឋកិច្ចជាតិ# #ADB#
9401
ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា ជាមួយនឹងជាមួយលោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍអាស៊ី (ADB) កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ គឺបានផ្តោតសំខាន់ទៅលើកម្ចីឥណទាន ដែលមានអត្រាការប្រាក់ទាបសម្រាប់កសិករ។
បើតាមឯកឧត្តម ឌិត ទីណាបានឱ្យដឹងថា សម្រាប់កម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់កសិករ គឺអាចជួយជំរុញផលិតកម្មកសិកម្ម ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងនិរន្តរភាពសេដ្ឋកិច្ចជាដើម។
ថ្លែងនៅក្នុងជំនួបខាងលើនេះ ឯកឧត្តម ឌិត ទីណា បានសម្ដែងការស្វាគមន៍ និងគាំទ្រចំពោះសកម្មភាពរបស់គម្រោង ADB ដែលបាននិងកំពុងសហការជាមួយក្រសួងក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ស្របតាមគោលនយោបាយជាតិ។
ឯកឧត្តមបានបញ្ជាក់ថា៖«នៅក្នុងវិស័យកសិកម្ម ខ្ញុំបានសង្កត់ធ្ងន់ពីភាពចាំបាច់នៃកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់កសិករ។ កម្ចីការប្រាក់ទាបជាមធ្យោបាយមួយ ដែលអាចជួយជំរុញផលិតកម្មកសិកម្ម ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងនិរន្តរភាពសេដ្ឋកិច្ច»។
ឯកឧត្តមបន្ថែមថា កម្ចីដែលមានអត្រាការប្រាក់ទាបនេះដែរ នឹងជួយផ្តល់ផ្ទះសំណាញ់ និងការប្រើប្រាស់ប្រព័ន្ធស្រោចស្រពឱ្យមានប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់ ដើម្បីឱ្យបងប្អូនប្រជាកសិករទទួលបានប្រាក់ចំណេញច្រើនជាងមុន៕ ចិនចាវ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)