TNAOT News
· 03-11
ក្រសួងការងារ ទទួលអំណោយជាសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកាពីសមាគមធុរកិច្ចកូរ៉េនៅកម្ពុជាសម្រាប់ចែកជូនជនភៀសសឹក
#ក្រសួងការងារ# #កូរ៉េខាងត្បូង# #គ្រឿងឧបភោគបរិភោគ# #សង្គម# #ព័ត៌មានសង្គម# #អំណោយ#
2045
នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ”ព្រឹត្តិការណ៍សប្បុរសធម៌សម្រាប់ជួយដល់ជនរងគ្រោះកម្ពុជានៅតាមព្រំដែន” របស់សមាគមធុរកិច្ចកូរ៉េនៅកម្ពុជា (KBAC) នៅអគារ ប៊ូយុងថោន សម្រាប់ផ្តល់ជាអំណោយជូនដល់បងប្អូនជនភៀសសឹក និងវីរកងទ័ពជួរមុខ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង សមាជិកសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា ពលករខ្មែរ និងប្រជាពលរដ្ឋជាច្រើនរូប។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា បើទោះបីជាបទឈប់បាញ់រវាងកម្ពុជា និងថៃបានចូលជាធរមានយ៉ាងណាក៏ដោយ ក៏នៅមានជនភៀសសឹករាប់ម៉ឺននាក់ ដែលរួមមានទាំងស្រ្តី និងកុមារផងដែរ នៅពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយ។ ហេតុនេះ ការឧបត្ថម្ភជាថវិកា ជាសម្ភារ និងគ្រឿងឧបភោគបរិភោគជូនដល់បងប្អូនជនរងគ្រោះពីជម្លោះព្រំដែន ជាពិសេស ការបរិច្ចាគឈាមនាពេលនេះរបស់សមាគម គឺមិនទាន់យឺតពេលនោះទេ គឺចំពេលតែម្តង ដែលនេះបានបង្ហាញយ៉ាងច្បាស់ពីមនោសញ្ចេតនា ក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ និងការយកចិត្តទុកដាក់ដល់បងប្អូនដែលកំពុងបន្តរងទុក្ខលំបាកពីការឈ្លានពានរបស់យោធាថៃ។ លើសពីនេះ ទឹកចិត្តសប្បុរសនេះ ក៏ជាសាក្សីថ្មីមួយទៀតបញ្ជាក់ថា ការរាប់អានគ្នានៃប្រជាជាតិទាំងពីរពិតជាមានតម្លៃជ្រាលជ្រៅមិនអាចកាត់ថ្លែបានផងដែរ៕









សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស

យោបល់ទាំងអស់ (0)