TNAOT News
· 2022-03-25
ឯកឧត្តមខៀវ កញារីទ្ធ៖ អ្នកសារព័ត៌មានសំខាន់ណាស់ វិជ្ជាជីវៈត្រឹមត្រូវ មិនមែនជួយតែ ប្រជាជនធម្មតាទេ តែជួយសង្គមជាតិបានច្រើន
#ឯកឧត្តម ខៀវ កញ្ញារិទ្ធ# #សង្គម# #កម្មវិធីពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មាន៥សម័យកាល# #រដ្ឋមន្ត្រីក្រសួងព័ត៌មាន# #ព័ត៌មានសង្គម#
9002
កម្មវិធី ពានរង្វាន់ លើកទឹកចិត្ត ចំពោះ អ្នកសារព័ត៌មាន ៥សម័យកាល តាំងពីទសវត្សរ៍១៩៧០ មកដល់ឆ្នាំ២០១០ ដែលរៀបចំឡើងដោយ ក្រសួងព័ត៌មាន នៅសាលប្រជុំក្រសួងព័ត៌មានកាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ មិ្សលមិញនេះ ។
កម្មវិធីនេះ ត្រូវបាន បង្កើតឡើង ក្នុងគោលបំណង សំខាន់ ៣ ធំៗ គឺ ៖ទី ១. ចូលរួម អភិវឌ្ឍ និង លើកស្ទួយ អ្នកកាសែត ស្ថាប័ន សារព័ត៌មាន និង វិស័យ សារព័ត៌មាន ឱ្យ បន្ត លើចក្ខុវិស័យ ដ៏ រឹងមាំ និង រួមចំណែកដើម្បី វឌ្ឍនភាព សង្គម នៃ ព្រះរាជាណាចក្រ កម្ពុជា។ ទី ២. ជំរុញ ឱ្យ ប្រព័ន្ធ ផ្សព្វផ្សាយ សាធារណៈ ទាំងអស់ ធ្វើការ ពង្រឹង និង ផ្សព្វផ្សាយដោយ តម្រង់គុណតម្លៃ នៃទស្សនៈ ដ៏ ត្រឹមត្រូវក្នុង សង្គមជាតិ កម្ពុជា ។ ទី ៣. លើកទឹកចិត្ត ដល់ បុគ្គល ក៏ដូចជា ស្ថាប័ន សារព័ត៌មាន ដែល បាន ខិតខំ ប្រឹងប្រែង ធ្វើការ លះបង់និង ជា គំរូ ដ៏ ល្អ ដល់ សង្គម នៅក្នុង ការងារ វិជ្ជាជីវៈ វិស័យ សារព័ត៌មាន នេះ ។
លោក ខៀវ កា ញា រី ទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានថ្លែងក្នុងពិធីប្រគល់ពានរង្វាន់ថា៖ អ្នកសារព័ត៌មាន អាជីព និង គោរពវិជ្ជាជីវៈ អាចសរសេរ អត្ថបទរបស់ ខ្លួន រហូត ធ្វើ ឲ្យ ថ្នាក់ដឹកនាំសម្រេចចិត្ត ធ្វើ អ្វីមួយ បាន ។ នៅ ពេលមាន សន្តិភាពគេ មិនសូវ ឲ្យតម្លៃ អ្នកសារព័ត៌មាន នោះ ទេ ប៉ុន្តែ អ្នក ព័ត៌មាន ចាំបាច់ ណាស់ ក្នុង ការទាមទារចំណេះដឹង ច្រើន និង ជំនាញ ។លោករដ្ឋមន្ត្រីបានបញ្ជាក់ ថា៖ « អ្នក ព័ត៌មាន ប្រៀប ដូច ជា ខ្យល់ នៅ ក្នុង បាល់ អ៊ីចឹង ហើយ អ្នក សារព័ត៌មាន មួយ ដែល មាន វិជ្ជាជីវៈ ត្រឹមត្រូវ ធ្វើការ ប្រកបដោយ សីលធម៌ អាច ជួយសង្គម ជាតិបានច្រើន មិនមែនជួយតែ ប្រជាជន ធម្មតា នោះទេ ជួយ រហូត ដល់ ថ្នាក់ ដឹកនាំ ប្រទេស ក្នុង ការសម្រេចចិត្ត មួយដ៏ត្រឹមត្រូវ បានដូច្នេះ អ្នកសារព័ត៌មាន សំខាន់ » ។
លោករដ្ឋមន្ត្រី បានលើកឡើងថាៈ ការលើកកម្ពស់ តួនាទី អ្នកសារព័ត៌មាន គឺ មាន ភាព ចាំបាច់ ណាស់ ដើម្បីចូលរួម ចំណែក ទាំងអស់ គ្នា ក្នុង សង្គម ជាតិ យើង ។ ដូច្នេះ ការ ផ្ទេរ ចំណេះ ផ្នែក អ្នក សារព័ត៌មាន ពីជំនាន់ មួយទៅជំនាន់មួយសំខាន់ណាស់ ។លោករដ្ឋមន្ត្រី បានបន្ថែមថាៈ តួនាទី អ្នកកាសែត ក្រោយឆ្នាំ ១៩៧៩ ត្រូវបានគេ ឲ្យតម្លៃ ច្រើន ដោយ អ្នកខ្លះ ចូលបំរើ ការការងារ មានការប្រឡង ចូល ។ ប៉ុន្តែ ឥឡូវនេះ អ្នកកាសែត មិន ប្រឡងទេ ឲ្យអ្នក ចូលចិត្តសរសេរ អាចធ្វើបានហើយ ពួកគេ គិតថា ការងានេះ ជាការងារ សេរី ។ អ្នកខ្លះ ធ្វើ ជា អ្នកកាសែត រួចហើយ ទើប ចូល សាលា ក្រោយ ទើប គេ យល់ ដឹង ពី វិជ្ជាជីវៈ និង សិទ្ធិ របស់ គេ ។
លោក ផុស សុវណ្ណ អគ្គនាយក នៃ អគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ និងជា ប្រធានគណៈកម្មការវាយតម្លៃពិនិត្យអ្នកសារព័ត៌មានបានមានប្រសាសន៍ថា៖នេះ ជា លើកទី១ និង ជា ឆ្នាំ ទី ១ ដែល ក្រសួង ព័ត៌មាន បាន បង្កើត កម្មវិធី នេះឡើង ដោយ ក្នុងនោះ គណៈកម្មការ រៀបចំ កម្មវិធី មាន ការជ្រើសរើស អ្នកសារព័ត៌មាន ជាពិសេស អ្នកសារព័ត៌មាន ជើងចាស់ ដើម្បីសិក្សា អំពី ប្រវត្តិស្នាដៃការងារ និង លក្ខណសម្បត្តិ ដាក់ ជូន គណៈកម្មការ វាយតម្លៃ ពិនិត្យ ។
លោកបានបន្តថាៈ ការបង្កើត កម្មវិធី ផ្តល់ ពានរង្វាន់ នេះ ឡើង គឺ ដើម្បី ជាការថ្លែងអំណរ គុណ ចំពោះ អ្នកសារព័ត៌មាន ជើងចាស់ ទាំងអស់ ដែល នៅតែបន្ត ចូលរួម ការងារ ជាមួយ នឹង វិស័យ សារព័ត៌មាន នេះ ។« ពានរង្វាន់ លើកទឹកចិត្ត ចំពោះ អ្នក សារព័ត៌មាន ផ្ដល់ជូន ដល់ អ្នក សារព័ត៌មាន នៅក្នុង ឆ្នាំ ១៩៧០ ឆ្នាំ ១៩៨០ ឆ្នាំ ១៩៩០ ឆ្នាំ ២០០០ និង ឆ្នាំ ២០១០ ។ក្នុងនោះ យើង ផ្តល់ ពាន ជូន អ្នក សារព័ត៌មាន ជើងចាស់ ទាំងនោ ដែល បាន ធ្វើជា អ្នកព័ត៌មាន តាំងពី ទសវត្សរ៍ ទី ៧០ រហូតមក ទល់នឹង បច្ចុប្បន្ននេះ ទើបនឹង ធ្វើការ ជ្រើសរើស ពួកគាត់ សម្រាប់ ទទួលពាន នេះ » ។
លោក ផុស សុវណ្ណ បាន បន្តថា អ្នកសារព័ត៌មាន ជើងចាស់ ទាំងនេះ បាន ចូលរួម ជួយ វិស័យ សារព័ត៌មាន ជាច្រើន ហើយ វិស័យនេះ ក៏បាន ជួយសង្គមច្រើន និង ដោយ មានការ យកចិត្ត ទុកដាក់ ពី ថ្នាក់ដឹកនាំ ក្រសួង ព័ត៌មាន ទើប មាន ការបង្កើត ឱ្យមាន នូវ កម្មវិធី ផ្តល់ ពាន ដឹងគុណ នេះ ឡើង ។ លោកបានឱ្យដឹងថាៈ អ្នកសារព័ត៌មាន ចំនួន ១៤ រូប ដែល បានទទួល ពានរង្វាន់ នាពេលនេះ រួមមាន សម្រាប់ ទសវត្សរ៍ ឆ្នាំ១៩៧០ បានទៅលើលោក ជេត សន និពន្ធ នាយក កាសែត ភ្នំពេញថ្មី និង ជា ប្រធាន រដ្ឋបាល ក្លិប អ្នកកាសែត កម្ពុជា និង លោក ព្រហ្ម សាយ និពន្ធ នាយក អរិយធម៌ ខ្មែរ ។
សម្រាប់ ទសវត្សរ៍ ឆ្នាំ ១៩៨០ ជ័យលាភី បានទៅលើ លោក ទាវ សារៈមុនី និពន្ធ នាយក កាសែត រស្មី កម្ពុជា លោក ពេជ ប៊ុនរ៉ា និពន្ធ នាយក ទូរទស្សន៍ ហង្ស មាស និង លោកស្រី ជា ស៊ុនដាណែត អគ្គនាយិកា វិទ្យុ FM102 ។សម្រាប់ ទសវត្សរ៍ ឆ្នាំ ១៩៩០ បានទៅលោក សយ សុភាព អគ្គនាយក សារព័ត៌មាន ដើម អំពិល លោក មឿន ឈានណារិទ្ធ បណ្ណាធិការរង និង ជា អ្នកសរសេរ អត្ថបទ បែប ពណ៌នា នៅ កាសែត ខ្មែរ-ថាមស៍ និង ជា សាស្ត្រាចារ្យ សារព័ត៌មាន នៃ វិទ្យាស្ថាន សារព័ត៌មាន និង លោក ជុន សុផល អ្នក យក ព័ត៌មាន នៃ ទស្សនាវដ្តី អង្គរធំ ។
សម្រាប់ ទសវត្សរ៍ ឆ្នាំ ២០០០ បានទៅ លោក ម៉ៃ ទិត្យថារ៉ា មន្ត្រី ជំនាញ ផ្នែក សារព័ត៌ មាននៃ Internews ប្រចាំ កម្ពុជា និង លោក លី ម៉េងហួរ អ្នក សារព័ត៌មាន នៃ ទូរទស្សន៍ PNN ។
ចំណែក ទសវត្សរ៍ ឆ្នាំ ២០១០ ពានរង្វាន់បានទៅលើ លោក ផាក់ ស៊ាងលី អ្នកសារព័ត៌មាន ផ្នែក បរិស្ថាន និង សង្គម នៅ កាសែត ភ្នំពេញ ប៉ុស្តិ៍ លោក វ៉ាន់ សារាយ អគ្គនាយករង ផ្នែក ផ្សព្វផ្សាយ ព័ត៌មាន នៅ អង្គភាព Fresh News លោក មិន ម៉ៅ – សំណាង អ្នកសារព័ត៌មាន ទូរ ទស្សន៍ PNN និង ជា តំណាង បណ្តាញ អ្នកសារព័ត៌មាន ផ្នែក ទឹក និង អនាម័យ កម្ពុជា និង អ្នកស្រី ញឹក ស្រីល័ក្ខ និពន្ធ នាយិកា សារព័ត៌មាន ថ្មីៗ ២៥ រាជធានី – ខេត្ត ។ ដោយ៖ SM
អំពីគណៈកម្មការរៀបចំ និងដៃគូឧបត្ថម្ភ
គណៈកម្មការវាយតម្លៃស្តីពី “ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ រហូលដល់ឆ្នាំ២០១០” ត្រូវបានជ្រើសតាំងដោយ ក្រសួងព័ត៌មាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២។ គណៈកម្មការ និងកំណត់បញ្ជីឈ្មោះបេក្ខភាពសម្រាប់វាយតម្លៃ ក៏ដូចជាគោលការណ៍ លក្ខខណ្ឌ និងផ្តល់ពិន្ទុសម្រាប់ជ្រើសរើសជ័យលាភីផ្អែកលើគុណវុឌ្ឍិការងារ ការបណ្តុះបណ្តាល និងបំពេញការងារកន្លងមក។
ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល” ផ្តួចផ្តើមដោយក្រសួងព័ត៌មាន ក្រោមក្រោមកិច្ចសហការរៀបចំដោយសារព័ត៌មានត្នោត (TNAOT APP) ជាមួយសារព័ត៌មានអេឡិចត្រូនិចថ្មីៗ និងឧបត្ថម្ភធំដោយក្រុមហ៊ុន ស៊ីងហួយ ឌីវេឡុបម៉ិន (ខេមឌា) ដែលមានបទពិសោធន៍សម្បូរបែបក្នុងការអភិវឌ្ឍអចលនទ្រព្យធំៗនៅប្រទេសកម្ពុជា ដូចជា STAR BAY នៅក្រុងព្រះសីហនុ STAR CITY នៅក្បែរអាកាសយានដ្ឋានភ្នំពេញ និង TK-STAR នៅក្នុងតំបន់ទួលគោក ហើយក៏បានចូលរួមសហការឧបត្ថម្ភដោយមូលនិធិព្រីនស៍ ដែលជាមូលនិធិសប្បុរសធម៌ឈានមុខគេនៅកម្ពុជា ដែលបានបង្កើតឡើងក្នុងគោលដៅលើកកម្ពស់សុខមាលភាពនិងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ លើសពីនេះ ក៏មានការចូលរួមចំនែកក្នុងការឧបត្ថម្ភកម្មវិធីនេះអោយដំណើរការឡើងដោយក្រុមហ៊ុន GoodToGo ដឹកជញ្ជូនអាហារOnline, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Titan Stone, ហើយនឹងក្រុមហ៊ុនមូលបត្រ ខេមបូឌា ស៊ីឃ្យូរីធី ផងដែរ។
ជាមួយនឹងស្តង់ដារអន្តរជាតិ និងឧត្តមគតិ
ផ្តល់ផ្ទះដែលសក្តិសមសម្រាប់ធ្វើការវិនិយោគបំផុតដល់អ្នក
សហការ ឧបត្ថម្ភដោយ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សភាប្រជាជនចិនបានបញ្ចប់សម័យប្រជុំដោយបានផ្ដោតលើសារត្រួតពិនិត្យ និងការឯកភាពជាតិ
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បន្តដំណើរទស្សនកិច្ចក្នុងតំបន់ ទៅកាន់ប្រទេសស៊ីរី
ស្នេហាមិនមែនជារឿងសំខាន់ក្នុងជីវិតឡើយ តែចុងក្រោយ ជីវិតនេះវាក៏គ្មានន័យ ប្រសិនបើយើងមិនអាចរកបានមនុស្សម្នាក់កាន់ដៃរួមដំណើរជីវិត
៣ ឆ្នាំបន្ទាប់ អ្នកឆ្នាំទាំង ៣ ទទួលបានទាំងទ្រព្យ សំណាង លុយកាក់ហូរហៀរ ការងាររលូន
យោបល់ទាំងអស់ (0)