TA X2
· 03-12
សភាប្រជាជនចិនបានបញ្ចប់សម័យប្រជុំដោយបានផ្ដោតលើសារត្រួតពិនិត្យ និងការឯកភាពជាតិ
#សភាប្រជាជនចិន# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
4815
សភាប្រជាជនចិន បានបញ្ចប់សម័យប្រជុំពេញអង្គរបស់ខ្លួន នៅថ្ងៃច័ន្ទនេះជាមួយនឹងសារមួយនៃការឯកភាពជាតិ និងការត្រួតពិនិត្យ បន្ដបន្ទាប់ពីការពិនិត្យឡើងវិញពីច្បាប់ដែលផ្ដល់នូវប្រសិទ្ធិភាពឲ្យគណបក្ស
កុម្មុយនិស្ដត្រួតពិនិត្យបន្ថែមទាំងស្រុងពីលើគណ:រដ្ឋមន្រ្ដីរបស់ចិន ដែលជាក្រុមប្រឹក្សារដ្ឋនោះ។
ច្បាប់សិរីរាង្គរបស់ក្រុមប្រឹក្សារដ្ឋដែលធ្វើវិសោធនកម្មនេះ បានអនុម័តដោយសម្លេងប្រតិភូចំនួន២.៨៨៣នាក់ ជាមួយនឹង៨សំឡេងប្រឆាំង និង៩សំឡេងអនុប្បវាទ ហើយជារឿងថ្មីបំផុតនៅក្នុងវិធានការជាបន្ដបន្ទាប់នៅប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានបន្ថយបន្ដិចម្ដងៗអំណាចប្រតិបត្ដិរបស់ក្រុមប្រឹក្សារដ្ឋ។
មាត្រាបន្ថែមថ្មីៗ បញ្ជាក់ថា ក្រុមប្រឹក្សារដ្ឋត្រូវតែការពារអំណាចរបស់គណ:កម្មាធិការមជ្ឈិមបក្ស និងពង្រឹងដឹកនាំថ្មាក់មជ្ឈិម ដើរតាមគោលគំនិតរបស់លោក
ស៊ី ជិនពីង ឈ្មោះរបស់បក្ស គឺសម្រាប់នោគមន៍វិជ្ជារបស់ប្រធានាធិបតីដែលផ្តោតលើការពង្រីកបញ្ហា
សំខាន់ៗពីការទូតរហូត ដល់វប្បធម៌។
តាំងពីចូលកាន់អំណាចក្នុងឆ្នាំ២០១២មក លោកស៊ី បានបង្កើតឲ្យមានគណ:កម្មាធិការមជ្ឈឹមបក្សថ្មីៗជាច្រើនដើម្បីត្រួតពិនិត្យមើលរដ្ឋមន្រ្ដីជាច្រើនរូប ដែលរាយការណ៍ផ្ទាល់ទៅរូបលោក។ ហើយរដ្ឋមន្រ្ដីណា ដែលរំលោភបំពានលើគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រពៃណីយដែលបានចាត់ទុកថាស្ថិតក្រោមការត្រួតពិនិត្យរបស់នាយករដ្ឋមន្រ្ដី៕
https://apnews.com/article/china-congress-economy-jinping-beijing-5f80fc62081cb8bd06efc74fd4810972
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)