Cambo-China

· 1​ម៉ោង​មុន

ពង្រីកទីផ្សារទៅអន្តរជាតិ! ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តវិនិយោគិនចូលរួម «ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន» ដែលគ្រោងនឹងរៀបចំនៅទីក្រុងសៀងហៃ

#ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន# #ក្រសួងពាណិជ្ជកម្ម# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

23

ក្រសួងពាណិជ្ជកម្មនៃ សាធារណរដ្ឋប្រជាមានិតចិន នឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន លើកទី៩- The 9th China International Import Expo (CIIE) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅ ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលព្រឹត្តិការណ៍ពិព័រណ៍នេះ អញ្ជើញ លោក-លោកស្រី ដែលជាធុរជន សហគ្រិន វិនិយោគិន និងសាធារណជន ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមដាក់ តាំងបង្ហាញផលិតផល/សេវាកម្ម ក្នុងព្រឹត្តិការណ៍ពិព័រណ៍ ទំនាក់ទំនងមកមន្ត្រីសម្របសម្រួល តាមរយៈទូរស័ព្ទលេខ +៨៥៥ ១៦ ៤១៦ ៨២៥ ឬតាមរយៈប្រព័ន្ធទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ១២៦៦ ឬអ៊ីម៉ែល chao.katphuoy@moc.gov.kh ឬបំពេញបែបបទចូលរួមតាមរយៈ QR។

«ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន» គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំមួយរបស់ប្រទេសចិន និងជាវេទិកាធុរកិច្ចដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ និងការទំនាក់ ទំនងដៃគូពាណិជ្ជកម្មរវាងបណ្តាប្រទេសចូលរួមទាំងអស់ ជាមួយប្រទេសចិន។ ព្រឹត្តិការណ៍ពិព័រណ៍នេះ ក៏នឹងមានការរៀបចំសាងសង់ពន្លាជាតិ (Country Pavilion) របស់ប្រទេសចូលរួមនីមួយៗ ដែលក្នុងនោះ ក្រសួងពាណិជ្ជកម្មក៏នឹងបន្តរៀបចំសាងសង់ពន្លាជាតិកម្ពុជាផងដែរ។

បន្ថែមលើនេះ ពិព័រណ៍នេះ ក៏នឹងមាន ស្តង់ពិព័រណ៍ពាណិជ្ជកម្មដ៏សម្បូរបែប ដែលនឹងដាក់តាំងបង្ហាញផលិតផលរួមមាន៖ បរិក្ខារពេទ្យ ផលិតផល ថែទាំសុខភាព រថយន្ត ឧបករណ៍បច្ចេកទេស ទំនិញប្រើប្រាស់ទូទៅ ផលិតផលកសិកម្ម ពាណិជ្ជកម្ម សេវាកម្ម និងផលិតផលនវានុវត្តន៍ជាដើម ព្រមទាំងមានរៀបចំវេទិកាពាណិជ្ជកម្មអមជាច្រើន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស