Thyda
· 2019-04-28
ទម្លាប់អាក្រក់៨យ៉ាង អាចនឹងបំផ្លាញឡានប្រើលេខអូតូរបស់អ្នកដោយមិនដឹងខ្លួន
0
ទម្លាប់អាក្រក់មួយចំនួនដែលអ្នកធ្វើដោយមិនដឹងខ្លួន អាចនឹងបំផ្លាញឡានអូតូរបស់អ្នក ហើយយូរៗទៅគ្រឿងគ្រៅទាំងនោះខូចខាត។
ខាងក្រោមនេះគជាទម្លាប់មិនល្អទាំង៨ដែលអ្នកមិនគួរធ្វើនៅក្នុងរថយន្តអូតូរបស់អ្នក៖
១ កុំដាក់លេខ "drive ឬ D” ប្រសិនបើអ្នកអង្គុយក្នុងឡានយូរ

ទុកឡានលេខ "D” យូរអាចធ្វើឲ្យប្រអប់លេខអូតូឆាប់ខូចព្រោះវាឡើងកម្ដៅខ្លាំង។ បើត្រូវឈប់យូរ អ្នកអាចពន្លត់ម៉ាស៊ីន ឬ ដាក់ឡាន "Parking ឬ P”។
២ កុំភ្លេចហ្រ្វាំងពេលចតឡាន

ត្រូវធ្វើល្អចំពោះរថយន្តរបស់អ្នក។ ភ្លេចហ្រ្វាំងសម្រាប់ចតរាប់ថាអ្នកកំពុងធ្វើបាបរថយន្តរបស់អ្នក ពីព្រោះរថយន្តភាគច្រើនសព្វថ្ងៃជាឡានអូតូ ហើយនៅពេលចតអ្នកភ្លេចហ្វ្រាំង អីចឹងហ្រ្វាំងអត់ចាប់ប្រអប់លេខ ឬ អាចធ្វើឲ្យរថយន្តរំកិល ហើយធ្វើឲ្យឆាប់ខូចហ្វ្រាំងតែម្តង។
៣ កុំដាក់អក្សរ "N” ពេលចុះទួល

អ្នកគិតថាដាក់អក្សរ "N ឬ Neutral” អាចជួយសន្សំសំចៃប្រេងឡាន។ ផ្ទុយទៅវិញ ដាក់អក្សរ N ពេលចុះចំណោទវាអាចបង្កហានិភ័យដល់ខ្លួនអ្នក ពីព្រោះវាកាត់បន្ថយលទ្ធភាពរបស់អ្នកក្នុងការគ្រប់គ្រងយានយន្ត។ ក្រៅពីនេះប្រអប់លេខឡានអូតូរបស់អ្នកក៏ឆាប់ខូច ហើយជួសជុលអាចអស់ថ្លៃជាងប្រេងដែលអ្នកសន្សំពីការចុះទូល។
៤ កុំដាក់អក្សរ "N” ពេលរង់ចាំ ឬ ពេលចាំស្តុប

ពេលឈប់រង់ចាំមួយភ្លែត ឬ ពេលចាំស្តុប ចូរកុំដាក់ អក្សរ "N” ពីព្រោះក្រៅពីឆាប់ធ្វើឲ្យប្រអប់លេខខូច អ្នកក៏មិនងាយគ្រប់គ្រងយានយន្តដែរ។
៥ កុំដាក់លេខ P ពេលឡានមិនទាន់ឈប់ស្រួលបួល

ឡានខ្លះមិនអនុញ្ញាតឲ្យធ្វើដូច្នេះទេ ពីព្រោះដាក់អក្សរ "P ឬ Park” ពេលឡានមិនទាន់ឈប់ស្រួលបួលអាចនឹងធ្វើឲ្យជាប់លេខកូដប្រអប់លេខ ពីព្រោះវាជាឡានអូតូ។
៦ កុំឲ្យទឹកចូលប្រអប់លេខ

ទោះទឹកតិចតួចក៏ដោយ ត្រូវប្រយ័ត្ន បើមិនដូច្នោះទេ ប្រអប់លេខរបស់អ្នកអាចនឹងត្រូវផ្លាស់ប្តូរមិនខាន។
៧ មិនត្រូវឲ្យសាំងអស់ពេកទេ

ត្រូវចាំថាមិនត្រូវឲ្យសាំងរបស់អ្នកស្រកតិចជាង១ភាគ៤នៃចំណុះធុងសាំងឡានឡើយ។ កម្រិតទាបនៃសាំងអាចធ្វើឱ្យខូចរថយន្តរបស់អ្នក ដោយសារតែប្រេងឥន្ធនៈមានតួនាទីរ៉ាប់រងរាល់ព័ត៌មានលំអិតទាំងអស់ ពីព្រោះវាជារថយន្តដែលដំណើរការដោយប្រព័ន្ធស្វ័យប្រវត្តិ។
៨ កុំប្តូរលេខពី "D ឬ Drive” ទៅ "R ឬreverse”

បញ្ចូលលេខពី D ទៅ R មិនត្រឹមតែគ្មានសុវត្ថិភាពនៅពេលបើកបរប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឲ្យឆាប់ខូចប្រអប់លេខទៀតផង។ យល់ល្អ ឱ្យហ្វ្រាំងធ្វើការងាររបស់ពួកវា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ លំហូរក្នុងទីក្រុង
អារ៉ាប៊ីសាអូឌីត បញ្ជាក់ពីការវាយប្រហាររបស់អ៊ីរ៉ង់លើរោងចក្រថាមពលសំខាន់ៗរបស់ខ្លួនបានរំខានដល់ការផលិតប្រេង
រញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័រ វាយប្រហារភាគខាងជើងប្រទេសជប៉ុន និងព្រមានពីរលកយក្សស៊ូណាមិ
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវ: និងគំរាមសម្លាប់ នៅស្រុកស្អាង
យោបល់ទាំងអស់ (0)