Thyda

· 2019-07-25

គន្លឺះចំនួន ៦ ដើម្បីចូលដំណេកឆាប់លក់

#គន្លឹះថែទាំសុខភាព# #ការចូលដំណេកឆាប់លក់# #សុខភាព#

0

ខណៈពេលដែលអ្នកមិនអាចគ្រប់គ្រងកត្តាដែលរារាំងដល់ការគេងរបស់អ្នក អ្នកអាចយកទម្លាប់ដែលជម្រុញអ្នកគេងបានល្អ។ ចាប់ផ្តើមជាមួយនឹងគន្លឹះដ៏សាមញ្ញទាំងនេះ។

១. ប្រកាន់ភ្ជាប់កាលវិភាគនៃការគេង

ទុកមិនលើសពីប្រាំបីម៉ោងសម្រាប់ការគេង។ បរិមាណនៃការគេងសម្រាប់មនុស្សពេញវ័យដែលមានសុខភាពល្អគឺយ៉ាងហោចណាស់ប្រាំពីរម៉ោង។ មនុស្សភាគច្រើនមិនត្រូវលើសពីប្រាំបីម៉ោងនេះទេ។ សូមចូលដំណេកនិងក្រោកពីដំណេកអោយបានទៀងទាត់ជារៀងរាល់ថ្ងៃ។ ព្យាយាមដាក់កំហិតភាពខុសគ្នានៅក្នុងកាលវិភាគនៃការគេងរបស់អ្នកនៅ ថ្ងៃចុងសប្តាហ៍ និងថ្ងៃនៃសប្តាហ៍ មិនអោយលើសពីមួយម៉ោង។ ប្រសិនបើអ្នកគេងមិនលក់ក្នុងរយះពេលប្រហែល២០នាទី សូមចេញពីបន្ទប់ដេករបស់អ្នក ហើយធ្វើអ្វីមួយដើម្បីបន្ធូរអារម្មណ៍។ អានឬស្តាប់តន្ត្រីលួងលោម។ ត្រលប់ទៅគេងវិញ នៅពេលអ្នកអស់កម្លាំង។ ធ្វើម្តងទៀតតាមតម្រូវការ។

២. ប្រយ័ត្នចំពោះអ្វីដែលអ្នកញ៉ាំនិងផឹក

កុំចូលគេងនៅពេលឃ្លាន ឬកំពុងញ៉ាំឆ្អែត។ ជាពិសេសជៀសវាងការទទួលទានអាហារច្រើន មួយម៉ោងឬពីរម៉ោងមុនចូលគេង។

បារី កាហ្វេ និងស្រា គួរប្រុងប្រយ័ត្នផងដែរ។

៣.បង្កើតបរិយាកាសអំណោយផលដល់ការសម្រាក

រៀបចំបន្ទប់អោយត្រជាក់ ងងឹត និងស្ងប់ស្ងាត់។ ជៀសវាងការប្រើប្រាស់អេក្រង់ដែលបញ្ចេញពន្លឺយូរមុនពេលចូលគេង។

ការធ្វើសកម្មភាពស្ងប់ស្ងាត់មុនពេលចូលគេង ដូចជាការងូតទឹកឬប្រើបច្ចេកទេសបន្ធូរអារម្មណ៍ អាចបង្កើនការគេងបានល្អ។

៤. កាត់បន្ថយការគេងថ្ងៃ

ការគេងថ្ងៃយូរអាចបង្អាក់ការគេងពេលយប់។ ប្រសិនបើអ្នកជ្រើសរើសការគេងពេលថ្ងៃ ត្រូវកំណត់កុំឲ្យលើស៣០នាទី។ ប៉ុន្តែបើអ្នកធ្វើការនៅពេលយប់ អ្នកប្រហែលជាត្រូវសម្រាកនៅពេលថ្ងៃ។

៥. ដាក់បញ្ចូលលំហាត់ប្រាណក្នុងទម្លាប់ប្រចាំថ្ងៃ

ការធ្វើលំហាត់ប្រាណជាទៀងទាត់អាចជួយឱ្យអ្នកគេងបានល្អ។ ទោះជាយ៉ាងណាក៏ដោយ ចូរជៀសវាងការសកម្មភាពមមាញឹក នៅជិតពេលចូលគេង។ ការចំណាយពេលនៅខាងក្រៅជារៀងរាល់ថ្ងៃ ក៏អាចជួយបានដែរ។

៦. គ្រប់គ្រងការព្រួយបារម្ភ

ព្យាយាមដោះស្រាយនូវការព្រួយបារម្ភផ្សេងៗ មុនពេលចូលគេង។ កត់ទុកពីអ្វីដែលមាននៅក្នុងចិត្តរបស់អ្នក រួចហើយទុកវាសម្រាប់ដោះស្រាយថ្ងៃស្អែក។ ការគ្រប់គ្រងភាពតានតឹងក៏អាចជួយសម្រួលដល់ការគេងបានដែរ។ ចាប់ផ្តើមពីវិធីសាស្ត្រមូលដ្ឋាន ដូចជាការរៀបចំបញ្ហា, កំណត់អាទិភាពបញ្ហា និងការបែងចែកបញ្ហា ជាដើម។ សមាធិក៏អាចជួយឲ្យអារម្មណ៍ស្ងប់ និងបញ្ឈប់នៅអារម្មណ៍រសាប់រសល់៕

ប្រែសម្រួល៖ វណ្ណរៈ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស