Thyda
· 2019-07-29
Apple នឹងបង្កើតក្រុមពិសេសមួយ បញ្ចៀសការបែកធ្លាយព័ត៌មាន iPhone 2020
#ក្រុមហ៊ុន Apple# #បច្ចេកវិទ្យា# #ទូរសព្ទ# #ការបែកធ្លាយព័ត៌មាន#
0
បណ្តាក្រុមហ៊ុនមួយចំនួនរមែងធ្វើការចម្លងរចនាបថរបស់ Apple នឹងច្នៃបង្កើតលើស្មាតហ្វូនរបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ។ សម្រាប់ក្រុមហ៊ុនយក្សអាមេរិកត្រូវបានគេដឹងថាមិនអាចទប់ស្កាត់បញ្ហាមួយនេះ តាំងពីអំឡុងចេញផ្សាយ iPhone 5c នៅឆ្នាំ ២០១៣ មកម្ល៉េះ។

យ៉ាងណាមិញយោងតាមរបាយការណ៍ពី The Information Media បានចុះផ្សាយថា Apple នឹងព្យាយាមដោះស្រាយបញ្ហាដែលខ្លួនកំពុងប្រឈម ពាក់ព័ន្ធនឹងការបែកធ្លាយព័ត៌មានពី iPhone ជំនាន់ក្រោយ ពោលគឺនឹងទប់ស្កាត់ឲ្យបានសម្រាប់ស្មាតហ្វូនសេរ៊ីឆ្នាំ២០២០ របស់ខ្លួន។

មុនការចេញផ្សាយ iPhone 12 ក្រុមហ៊ុននឹងបង្កើតនូវក្រុមត្រួតពិនិត្យពិសេសមួយឲ្យឈ្មោះថា 'New Product Security Team' ឬហៅកាត់ NPS ដែលទទួលបន្ទុកលើការតាមដានក្រុមហ៊ុនផ្គត់ផ្គង់ដែលជាដៃគូរបស់ Apple និងបញ្ចៀសការបែកធ្លាយព័ត៌មានទៅកាន់ភាគីទីបី។ នៅឆ្នាំ ២០១៤ ការបែកធ្លាយព័ត៌មានសម្ងាត់ បានកើតមាន ៣៨៧ ករណី និងចុះមកត្រឹម ៥៧ ករណីនៅឆ្នាំ ២០១៥ ហើយ ៤ ករណីនៅឆ្នាំ ២០១៦។

បញ្ជាក់ថាសម្រាប់ក្រុមហ៊ុនដែលជាដៃគូសហការរបស់ Apple ក៏នឹងទទួលបន្ទុកលើបញ្ហានេះផងដែរ ដោយតាមប្រភពខាងលើក៏សង្កត់ធ្ងន់ថាប្រសិនណាភាគីណាមួយធ្វើឲ្យធ្លាយព័ត៌មានសម្ងាត់ចេញទៅខាងក្រៅ នោះនឹងត្រូវសងការខូចខាតទឹកប្រាក់ប្រមាណ ២៥ លានដុល្លារ ជាមួយការចំណាយពាក់ព័ន្ធការស៊ើបអង្កេតទាំងអស់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ
អារ៉ាប៊ីសាអូឌីត បញ្ជាក់ពីការវាយប្រហាររបស់អ៊ីរ៉ង់លើរោងចក្រថាមពលសំខាន់ៗរបស់ខ្លួនបានរំខានដល់ការផលិតប្រេង
ព្រះនាងជេនណានៃកម្ពុជា៖ ការប្រើប្រាស់តន្ត្រីជាតំណភ្ជាប់ដើម្បីឱ្យយុវជនកាន់តែច្រើនស្គាល់ប្រទេសចិន
ពិធីសម្ពោធសៀវភៅ «រដ្ឋមន្តី្រកូវីដ» ជាស្នាដៃនិពន្ធរបស់ឯកឧត្តម ព្រុំ សុខា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេស
យោបល់ទាំងអស់ (0)