Thyda

· 2019-05-05

ពេទ្យសត្វខេត្តស្វាយរៀងឃាត់រថយន្តដឹកជ្រូកចំនួន២គ្រឿងស្មើ ចំនួនជ្រូក ៤៥ក្បាលនាំចូលខុសច្បាប់ពីប្រទេសវៀតណាម

0

ខេត្តស្វាយរៀង៖ បើទោះបីជាជង្ងឺប៉េសអាហ្វ្រិករាលដាលមកដល់ប្រទេសកម្ពុជាកើតលើសត្វជ្រូកនៅខេត្តរតនៈគីរីហើយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចេញវិធានការទប់ស្តាប់ការនាំជ្រូកពីប្រទេសជិតខាងក៏ដោយនៅតែមានឈ្មួញនាំជ្រូកពីប្រទេសវៀតណាមដដែល។ហើយក្រោមការចង្អុលបង្ហាញផ្ទាល់របស់លោកប្រធានមន្ទីររុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ក្រុមចរាចរណ៍ត្រួតពិនិត្យសត្វខេត្ត និងមន្រ្តីបសុពេទ្យក្រុងបាវិត រួមជាមួយកម្លាំងនរគបាលប៉ុស្តិ៍ការពារព្រំដែនធ្លក និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានសហការគ្នាឃាត់រថយន្តដឹកជ្រូកចំនួន 2គ្រឿង សរុបចំនួនជ្រូក 45ក្បាល 

បើយោងតាមមន្ត្រីពេទ្យសត្វអោយដឹងថា៖ករណីទី១. កម្លាំងនគរបាលប្រចាំប៉ុស្តិ៍ការពារព្រំដែនធ្លក បានសហការជាមួយក្រុមចរាចរណ៍សត្វខេត្ត និងមន្រ្តីពេទ្យសត្វនៃការិយាល័យកសិកម្មក្រុងបាវិតបានឃាត់រថយន្តដឹកជ្រូកនាំចូលខុសច្បាប់ពីប្រទេសវៀតណាមមួយគ្រឿងពាក់ស្លាកលេខស្វាយរៀង 3A-1466កាលពីយប់ថ្ងៃទី៤ខែឧសភាឆ្នាំ២០១៩នៅចំនុចប៉ុស្តិការពារព្រំដែនឆ្លក ស្ថិតក្នុងភូមិឆ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

ករណីទី២.កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយក្រុមចរាចរណ៍សត្វខេត្ត បានឃាត់រថយន្តដឹកជ្រូកនាំចូលដោយខុសច្បាប់ពីប្រទេសវៀតណាមមួយគ្រឿងទៀតពាក់ ស្លាកលេខ ភ្នំពេញ 3B-7362 កាលពីយប់ថ្ងៃទី៤ខែឧសភាឆ្នាំ២០១៩នៅចំនុចប៉ុស្តស្រែបារាំង នៅភូមិស្វាយតាភ្លរ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ប្រភពខាងលើបានបន្តទៀតថា៖ឈ្មួញដែលនាំជ្រូកពីប្រទេសវៀតណាមចូលមកទឹកដីខេត្តស្វាយរៀងដោយប្រើរូបភាពបណ្តើរសត្វជ្រូកតាមវាលស្រែមកដាក់រថយន្តដែលនៅចាំកណ្តាលស្រែហើយត្រូវបានសមត្ថកិច្ចឃាត់បានជាបន្តបន្ទាប់នាំរថយន្តទាំង២គ្រឿង និងជ្រូកទាំង៤៥ក្បាល មករក្សាទុកនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីអនុវត្តន៍តាមវិធានការបសុពេទ្យ និងអនុវត្តន៍តាមនីតិវិធីច្បាប់។ ភក្តី

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស