TNAOT News

· 4​ម៉ោង​មុន

តើមានរឿងអ្វី!ស្ងាត់ៗ តារាចម្រៀងរ៉េប OG Golden បង្ហោះសំណេរខកចិត្តពីមនុស្សដែលធ្លាប់គោរពក្លាយទៅជាគួរឲ្យខ្ពើម

#Social Life# #កម្សាន្ត# #តារាខ្មែរ# #OG GOLDEN#

1248

តារាចម្រៀងរ៉េប OG Golden ម្ចាស់ជ័យលាភីក្នុងការប្រកួត Rapper Fighter រដូវកាលទី ១ បានបង្ហោះសំណេរមួយដោយក្ដីអស់សង្ឃឹម ខណៈលោកបានលើកឡើងថាកន្លែងដែលទុកចិត្តទៅជាកន្លែងដែលគួរអោយខ្លាច ពីមនុស្សដែលធ្លាប់គោរពក្លាយទៅជាមនុស្សដែលគួរអោយខ្ពើម ដោយសំណេរមួយនេះហាក់ធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការងឿងឆ្ងល់ និងចង់ដឹងថាតើសំដៅទៅលើនរណា។

តាមរយៈការបង្ហោះរបស់ តារាចម្រៀងរ៉េប OG Golden បានរៀបរាប់បែបនេះថា៖ «រយៈពេលមួយឆ្នាំជាងហើយដែលខ្ញុំទុកចិត្តនឹងសង្ឈឹមថាវាល្អប្រសើរចុងក្រោយបានត្រឹមខកចិត្ត កន្លែងដែលទុកចិត្តទៅជាកន្លែងដែលគួរអោយខ្លាច មនុស្សដែលធ្លាប់គោរពក្លាយទៅជាមនុស្សដែលគួរអោយខ្ពើម បង្វក់អោយខ្ញុំវង្វេងវិលវល់មួយកន្លែង សន្យាអោយបានតែមាត់តែមិនដែលធ្វើសន្យានេះសន្យានោះ (ចុងក្រោយវាគ្រាន់តែសន្យាខ្យល់)មិនចង់Drama រឺមួយបង្ហាញអារម្មណ៍យក Attention!អីទេគ្រាន់តែមិនដឹងទៅនិយាយប្រាប់នរណា!!ស្ដាយញើស ស្ដាយឈាម ដែលខំស៊ូ កន្លងមក ចុងក្រោយបិទខ្ញុំត្រឹម ( 0 ) ខ្ញុំចង់អគុណសម្រាប់ការបំផ្លាញទឹកចិត្ត នឹងបេះដូងខ្ញុំកន្លងមកដែលខ្ញុំព្យាយាមនឹងតស៊ូមកដល់នេះ»។

បន្ទាប់ពីបានឃើញសំណេរនេះហើយ បណ្ដាលអ្នកគាំទ្របានចូលទៅលើកទឹកចិត្ត ដោយក្នុងនោះខមិនមួយបានលើកឡើងថា៖«ខ្ញុំហ្វេនបងឯង ខ្ញុំមិនចង់ឱ្យបងត្រាម៉ាក្នុង Facebook ច្រើនទេ ខិតខំប្រឹងប្រែងធ្វើបទចម្រៀងអោយឡូយជាងនេះទៀត កុំទៅឈឺក្បាលរឿងអត់ប្រយោជន៍»៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស