TNAOT News

· 7​ម៉ោង​មុន

ជនជាតិទួរគីម្នាក់ តែងធ្វើសកម្មភាពបិទផ្លូវបង្កការកកស្ទះ ក្នុងគោលបំណងឲ្យស្ថានទូតជួយបំពេញបែបបទឲ្យខ្លួនត្រឡប់បានទៅប្រទេសកំណើតវិញ

#បិទផ្លូវ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ជនបរទេស#

1571

បន្ទាប់ពីទទួលបានព័ត៌មានពីករណីស្ត្រីម្នាក់ជនជាតិទួរគី បានដើរធ្វើសកម្មភាពបិទផ្លូវបង្កការកកស្ទះរំខានដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវសាធារណៈ នៅវេលាម៉ោងប្រហែល០៧:១៥នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចខណ្ឌ-ប៉ុស្តិ៍ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ហើយសមត្ថកិច្ចក៏បាននាំស្ត្រីជនបរទេសខាងលើមកកាន់ប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

ក្រោយពីធ្វើការសាកសួរនាំស្ត្រីជនបរទេសឈ្មោះ GULCAN KARACA អាយុ ២៦ឆ្នាំ សញ្ជាតិទួរគី មុខរបរទេសចរណ៍ បានប្រាប់សមត្ថកិច្ចថាខ្លួនគេបានទៅស្ថានទូតទួរគី នៅម្តុំផ្លូវ២៥៤ ស្ថិតនៅសង្កាត់ចតុមុខ ជាច្រើនលើកច្រើនសារ ក្នុងគោលបំណងឲ្យស្ថានទូតជួយបំពេញបែបបទឲ្យខ្លួនត្រឡប់បានទៅប្រទេសកំណើតវិញ តែខាងស្ថានទូតធ្វើការយូរពេករហូតមកដល់ថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២៦ ខ្លួនក៏បានផឹកស្រាស្រវឹងហើយជ្រុះបាត់លិខិតឆ្លងដែន(បាស្ព័រ)។

ក្រោយពីធ្វើការសួរនាំរួចរាល់ សមត្ថកិច្ចក៏បានទំនាក់ទំនងទៅខាងស្ថានទូតទួរគី ដើម្បីបញ្ជាក់ពីដំណើររឿងហេតុខាងលើ ហើយខាងមន្ត្រីស្ថានទូតទួរគី បានទទួលស្គាល់បញ្ជាក់ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ និងបានសំណូមពរយកស្ត្រីជនជាតិទួរគីខាងលើទៅស្នាក់នៅបន្តនៅស្ថានទូត ដើម្បីបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)