TNAOT News

· 9​ម៉ោង​មុន

សមត្ថកិច្ចខេត្តរតនគិរី ឃាត់ខ្លួនក្មេងទំនើងចំនួន ០៥នាក់ ករណីដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ

#NEW NEWS# #ខេត្តរតនគិរី# #សង្គម# #ព័ត៌មានសង្គម# #ក្មេងទំនើង#

1835

កាលពីថ្ងៃទី២៣​ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង, អធិការដ្ឋាននគរបាលស្រុកកូនមុំ និងប៉ុស្ដិ៍នគរបាលបឹងកន្សែង ព្រមទាំងមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឡុង ហុកម៉េង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី កម្លាំងនគរបាលបានបង្ក្រាបមុខសញ្ញាក្រុមក្មេងទំនើងដោយឃាត់បានចំនួន០៥នាក់ ក្នុងករណីដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ

ក្នុងនោះរួមមាន៖ ១-ឈ្មោះ សុភា ថាឃីន ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ២-ឈ្មោះ ជ្រឿន តារ៉ា ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ៣-ឈ្មោះ សូត្រ រ៉ស៊ីយ៉ា ភេទស្រីអាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ-ឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ៤-ឈ្មោះ វី ប៊ុនសា ភេទស្រីអាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ៥-ឈ្មោះ សែម ជីវ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី និងបានដកហូតរក្សាទុកសម្ភារៈដែលជាវត្ថុតាងក្នុងការស្រាវជ្រាវរួមមាន៖ ទូរសព្ទដៃ ចំនួន៤គ្រឿង ម៉ូតូចំនួន០២គ្រឿ។

ដោយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៨ និង៣០នាទីយប់ បានទទួលព័ត៌មានពីគណនេយ្យFacebook ឈ្មោះ Chhay Chhorvorn បង្ហោះvideo ក្រុមក្មេងទំនើងកាប់គ្នា ដោយប្រើប្រាស់ដាវកែច្នៃ និងកៅអីជ័រ ដើម្បីវាយកាប់ចាក់គ្នា។ ទទួលបានពត៌មាននេះកម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ឃាត់ខ្លួនបានជនសង្ស័យទាំង៥នាក់ខាងលើ ដោយបច្ចុប្បន្នគិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ ជនសង្ស័យទាំង០៥នាក់ដែលសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)