TNAOT News

· 7​ម៉ោង​មុន

ក្រុមជញ្ជីងចល័ត ចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលេីសទម្ងន់ ក្នុងខេត្តត្បូងឃ្មុំ

#យានយន្ត# #NEW NEWS# #សង្គម# #ជញ្ជីង# #ក្រសួងសាធារណការ# #ព័ត៌មានសង្គម# #ខេត្តត្បូងឃ្មុំ#

1742

មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនក្រុមការងារចល័តក្រសួង សហការជាមួយមន្រ្តីស្ថានីយថ្នល់ទទឹង បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅលើផ្លូវជាតិលេខ១១ គ.មលេខ៦៨ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

បើតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន ការចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលេីសទម្ងន់ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ជាលទ្ធផល ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ៤គ្រឿង (លេីសទម្ងន់ទាំងអស់) ផ្ទុកលើសទម្ងន់អនុញ្ញាតចន្លោះពី១០តោន ដល់ ១៨តោន គិតជាភាគរយចន្លោះពី៣៣% ដល់ ៦០%។

ជាមួយគ្នានេះ មជ្ឈមណ្ឌលឆៀកយានយន្ត HK បឹងបៃតង សែនសុខ ក៏បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋបើកបរដោយគោរពច្បាប់ចរាចរណ៍ ហើយក៏អំពាវនាវដល់ម្ចាស់យានយន្តទាំងអស់ ដែលដល់កាលកំណត់ ឬហួសសុពលភាពឆៀក អញ្ជើញយកយានយន្តទៅឆៀកឱ្យបានទាន់ពេលវេលាកំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ, «មិនរងនូវការផាកពិន័យ» និងដើម្បីសុខសុវត្ថិភាពទាំងអស់គ្នាផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)