TNAOT News
· 5ម៉ោងមុន
សាលារៀនក្មេងមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី
#NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #សាលារៀន# #ព័ត៌មានសង្គម#
1465
នៅវេលាម៉ោង១២:២១នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ មានករណីអគ្គិភ័យបានឆាបឆេះសាលារៀនមួយកន្លែង នៅចំណុច(សាលា ឃីង ឃីដ) បង្កឲ្យមានការភ្ញាក់ផ្អើលនៅលើផ្លូវ៨១៧ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតបន្ទប់នៅជាន់ទី៤ ទំហំ ០៤ម៉ែត្រ x ០៦ម៉ែត្រ ចំនួន ០៣បន្ទប់ រួមមានចំនួនម៉ាស៊ីនត្រជាក់ ០១គ្រឿង, កង្ហារចំនួន ០១គ្រឿង នឹងសម្ភារប្រើប្រាស់មួយចំនួនទៀត។
នៅវេលាម៉ោង១៣:១០នាទីរសៀល ថ្ងៃខែឆ្នាំដដែលដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១០ឡាន ស្មើនឹង ៤០ម៉ែត្រគូប ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យផងដែរ៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រដ្ឋមន្ត្រីការបរទេសចិន៖«សម្ដេចតេជោគឺជាតួអង្គដ៏សំខាន់ក្នុងការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា និងចិន»
[ភាគទី 26] ម៉ៅ ឌុន៖ សរសេររឿងព្រេងនិទាននៅក្នុង "សមរភូមិសំឡេងរំខាន"!
លោក Nawat សុំទោសចំពោះរឿងចម្រូងចម្រាសហើយថាខ្លួនស្ថិតនៅក្រោមសម្ពាធជាច្រើន
រុស្ស៊ីនឹងផ្គត់ផ្គង់ប្រេងចំនួន ១៥០ លានបារ៉ែលដល់ឥណ្ឌូណេស៊ី ចំពេលប្រទេសនេះកំពុងខ្វះខាតប្រេងឥន្ធនៈ

យោបល់ទាំងអស់ (0)