TNAOT News
· 2ម៉ោងមុន
ទណ្ឌិតចំនួន ៣០០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តកណ្តាលទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ដើម្បីកាត់បន្ថយភាពចង្អៀតណែន
#មណ្ឌលអប់រំកែប្រែ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ទណ្ឌិត#
595
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានរៀបចំអនុវត្តការផ្ទេរ ដឹកបញ្ជូនជនជាប់ឃុំចំនួន៣០០នាក់ ពីពន្ធនាគារខេត្តកណ្ដាល ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ស្ថិតនៅឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ក្នុងគោលបំណងកាត់បន្ថយភាពចង្អៀតណែន និងលើកកម្ពស់លក្ខខណ្ឌរស់នៅរបស់ជនជាប់ឃុំជាមួយគ្នានេះផងដែរ ពួកគេនឹងទទួលបានឱកាសការអប់រំកែប្រែ និងស្តារនីតិសម្បទា ព្រមទាំងទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខរបរ ដើម្បីត្រៀមខ្លួនក្លាយជាពលរដ្ឋល្អ នៅពេលត្រលប់ចូលក្នុងសហគមន៍វិញ បន្ទាប់ពីអនុវត្តន៍ទោសចប់។ 
ប្រតិបត្តិការនេះ ត្រូវបានចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ធ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈឹម សុផាណារ៉ាត ប្រធាននាយកដ្ឋានប្រតិបត្តិ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ប្រកបដោយសុវត្ថិភាពខ្ពស់៕





សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បង្ក្រាបសំបុកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងកាស៊ីណូ ថាយថិនឃីង ក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ២៣នាក់
អ៊ីស្រាអែល និងលីបង់យល់ព្រមបន្តបទឈប់បាញ់ បន្ទាប់ពីការចរចារបស់សហរដ្ឋអាមេរិក
លោក Trump ប្រកាសថា សហរដ្ឋអាមេរិកបានរឹបអូសយកនាវាដឹកប្រេងដ៏ធំមួយ នៅជិតប្រទេសវេណេស៊ុយអេឡា
កិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន

យោបល់ទាំងអស់ (0)