TNAOT News
· 3ម៉ោងមុន
អបអរសាទរ! ស្ងាត់ៗ អ្នកផលិតមាតិកា កញ្ញា ឡេង ដឹកដៃគូស្នេហ៍រូបសង្ហារៀបចំពិធីភ្ជាប់ពាក្យផ្អើលអស់អ្នកគាំទ្រ
#Social Life# #ភ្ជាប់ពាក្យ# #អ្នកផលិតមាតិកា# #កម្សាន្ត# #តារាខ្មែរ# #ឡេង#
976
អ្នកផលិតមាតិកាដ៏ស្រស់ស្អាត កញ្ញា ឡេង បានធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងចូលរួមអបអរសាទរ ខណៈស្ងាត់ៗអ្នកផលិតមាតិការូបនេះបានដឹកដៃគូស្នេហ៍រូបសង្ហារៀបចំពិធីភ្ជាប់ពាក្យយ៉ាងមានសុភមង្គល ពោលពេញទៅដោយក្ដីសុខ និងស្នាមញញឹមនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ។
ដូចដែលបងប្អូនបានជ្រាបរួចមកហើយ កញ្ញា ឡេង ទើបតែប៉ុន្មានខែចុងក្រោយនេះ បានបើកបង្ហាញមុខគូស្នេហ៍ជាសាធារណៈ និងតែងតែបណ្ដើរគ្នាយ៉ាងត្រសងចូលរួមកម្មវិធីនានា ដោយនាពេលកន្លងមក អ្នកផលិតមាតិការូបនេះតែងតែលាក់បាំងមិនដែលបង្ហើបឲ្យគ្រប់គ្នាបានដឹងនោះឡើយពីទំនាក់ទំនងរបស់អ្នកទាំង២ ដោយរក្សានៅឯកជនភាពដើម្បីយកពេលសិក្សាស្វែងយល់ចិត្តគ្នា រហូតដល់កៀកថ្ងៃពិសេសទើបហ៊ានបើកបង្ហាញឲ្យអ្នកគាំទ្របានដឹង។
សូមបញ្ជាក់ផងដែរថា កញ្ញា ឡេង គឺជាអ្នកផលិតមាតិកាដ៏ល្បីមួយរូបក្នុងបណ្ដាញសង្គម ដែលជាចំណូលចិត្តរបស់មិត្តនារី ដោយសារតែវីដេអូនីមួយៗកញ្ញា តែងតែចែករំលែកពីភាពស្រស់ស្អាតនិងការតុបតែងខ្លួន តាមរយៈវីដេអូទិញសំលៀកបំពាក់ ការផាត់មុខ ក៏ដូចជាស្ទាយថតរូបថ្មីៗផងដែរ៕ អត្ថបទដោយ៖ Sun Darasy



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វៀតណាមនៅមិនទាន់ធូរស្បើយពីគ្រោះទឹកជំនន់នៅឡើយទេ ខណៈចំនួនមនុស្សស្លាប់កើនដល់៤១នាក់
ក្រុមហ៊ុនទូរគមនាគមន៍បង់ក្លាដែសប្រឈមមុខនឹងការបិទដំណើរការដោយសារវិបត្តិប្រេងឥន្ធនៈនៅមជ្ឈិមបូព៌ា
ពង្រីកទីផ្សារទៅអន្តរជាតិ! ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តវិនិយោគិនចូលរួម «ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន» ដែលគ្រោងនឹងរៀបចំនៅទីក្រុងសៀងហៃ
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ សំឡេងឆ្លុះត្រឡប់រវាងជញ្ជាំងថ្ម

យោបល់ទាំងអស់ (0)