TNAOT News

· ម្សិលមិញ

រំភើបជំនួស! អ្នកនាង ដេនី ក្វាន់ បានជួបមុខកូនប្រុសវិញ ខណៈបន្ទាប់ពីសម្រាលរួចកូនប្រុសត្រូវតាមដានសុខភាពអស់រយៈជាង ១០ថ្ងៃ

#Social Life# #ដេនី ក្វាន់# #កម្សាន្ត# #តារាខ្មែរ#

2088

អ្នកនាង ដេនី ក្វាន់ រំភើបចិត្តរកអ្វីប្រៀបផ្ទឹមពុំបាន ខណៈកូនប្រុសជាទីស្រឡាញ់ទើបតែសម្រាល សុខភាពបានធូរស្បើយត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យយកត្រឡប់មកផ្ទះវិញ ក្រោយឃ្លាតឆ្ងាយពីទ្រូងម្ដាយ ដើម្បីសម្រាលព្យាបាលតាមដានសុខភាពអស់រយៈជាង ១០ថ្ងៃ ដោយសារតែមានបញ្ហារលាកសួត។

យ៉ាងណាមិញ តាមរយៈការបង្ហោះរបស់ អ្នកនាង ដេនី ក្វាន់ បានរៀបរាប់ទាំងអារម្មណ៍រំភើបថា៖ «កូនJustin បានជាសះស្បើយហើយក្រោយចូលសង្គ្រោះបន្ទាន់រយះពេលកន្លះខែ ដោយសារបញ្ហារលាកសួត នាងខ្ញុំសូមអរគុណដល់មន្ទីរពេទ្យអរឃីតកោះពេជ្រ ដែលវះកាត់សំរាលកូនខ្ញុំដោយសុវត្ថិភាព ហើយក៏អរគុណខ្លាំងណាស់ដល់មន្ទីរពេទ្យកុមារជាតិដែលជួយសង្រ្គោះនឹងព្យាបាលកូនប្រុសរបស់នាងខ្ញុំអោយជាសះស្បើយ ជាចុងក្រោយសូមអរគុណពុកម៉ែបងប្អូនក្នុងបណ្តាញសង្គមទាំងអស់ដែលបានជូនពរនឹងបួងសួងអោយកូនប្រុសរបស់នាងខ្ញុំឆ្លងផុតគ្រោះធំមួយនេះ»។

ក្រោយពីបានឃើញបែបនេះហើយ បណ្ដាអ្នកលេងបណ្ដាញសង្គមជាច្រើនបានបង្ហាញអារម្មណ៍រំភើបជំនួស និងអបអរ ព្រមទាំងជូនពរឲ្យម្ដាយដែលកំពុងសសៃខ្ចីរួមទាំងកូនប្រុសមានសុខភាពល្អផងដែរ៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស