TNAOT News

· 3​ម៉ោង​មុន

កម្លាំងចម្រុះឃាត់ខ្លួនបានមេខ្យល់ និងសង្គ្រោះពលករជាង ១០០នាក់ ខណៈត្រៀមបញ្ជូនឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

#ឆ្លងដែនខុសច្បាប់# #NEW NEWS# #សង្គម# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម#

923

កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៥:៥០ នាទី កម្លាំងចម្រុះបើកប្រតិបត្តិការបង្ក្រាបករណីនាំពលករឆ្លងដែនខុសច្បាប់យ៉ាងក្តៅគគុក ឃាត់ខ្លួនបានមេខ្យល់ និងសង្គ្រោះពលករជាង ១០០ នាក់ ខណៈត្រៀមបញ្ជូនឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ស្ថិតក្នុងភូមិស្វាយចេក ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ឃាត់ខ្លួនពលករ៖ សរុបចំនួន ១២១ នាក់ (ស្រី ៤៩ នាក់ និងកុមារ ០៥ នាក់) ដែលត្រូវបានមេខ្យល់នាំមកលាក់ខ្លួនក្នុងដីឡូតិ៍ក្បែរអូរព្រំដែន ដើម្បីត្រៀមបញ្ជូនទៅប្រទេសថៃ។

មេខ្យល់ម្នាក់ត្រូវបានចាប់ខ្លួននៅនឹងកន្លែង ដកហូតមធ្យោបាយដឹកជញ្ជូន (រថយន្ត ០៣ គ្រឿង) មេខ្យល់ដែលគេស្គាល់ឈ្មោះថា "ប៊ឹប" បានធ្វើសកម្មភាពនេះជាយូរមកហើយ។

បច្ចុប្បន្ន ពលករ រួមជាមួយមេខ្យល់ និងវត្ថុតាងរថយន្តមួយគ្រឿង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ដោយឡែក រថយន្ត ២ គ្រឿងទៀតដែលម្ចាស់រត់គេចខ្លួនបាត់ (ដកសោរយកទៅជាមួយ) កម្លាំងចម្រុះកំពុងដាក់ការយាមកាមយ៉ាងតឹងរ៉ឹងនៅកន្លែងកើតហេតុ។ជុំវិញករណីបែកធ្លាយការបង្ក្រាបទ្រង់ទ្រាយធំនេះ មហាជនបានសម្តែងការត្រេកអរចំពោះចំណាត់ការរបស់កម្លាំងការពារព្រំដែនផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស