TNAOT News
· 3ម៉ោងមុន
«ព្រឹត្តិការណ៍លៀសហាល» នៅខេត្តកំពង់ចាមនៅតែទទួលបានការចូលរួម និងគាំទ្រមិនចាញ់ឆ្នាំមុន
#NEW NEWS# #សង្គម# #ព្រឹត្តិការណ៍លៀសហាល# #ព័ត៌មានសង្គម#
1148

«សង្ក្រាន្តកំពង់ចាម» មានការរៀបចំសោភ័ណ្ឌភាពក្នុងក្រុងកំពង់ចាម ហើយការរៀបចំមានភាពចម្រុះគ្នាជាពិសេសការដាក់តាំងស្តង់ពិព័រណ៌ តាមដងផ្លូវក្នុងក្រុងកំពង់ចាម ជាពិសេសព្រឹត្តិការណ៍លៀសហាលដែលមានចំនួន ៥ តោនដែលកាន់តែទទួលបានការគាំទ្រចូលរួមមិនចាញ់ឆ្នាំមុនឡើយ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីបើកសង្ក្រាន្តកំពង់ចាម និងព្រឹត្តិការណ៍លៀសហាល ទម្ងន់ ៥តោន ចម្ងាយ ១.២០០ម៉ែត្រ នៃព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម នៅតាមដងផ្លូវមុខសាលាខេត្តកំពង់ចាម ដែលអាចចាត់ទុកជាព្រឹត្តការណ៍មានលក្ខណៈច្នៃប្រឌិតខ្ពស់ ដោយលៀសហាល គឺជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរនៅតាមទីជនបទ និងទីក្រុង និងមានប្រជាប្រិយភាព ព្រមទាំងមានការគាំទ្រក្នុងចំណោមមហាជនពីគ្រប់មជ្ឈដ្ឋាន ដោយបានទាក់ទាញទាំងប្រជាពលរដ្ឋនៅមូលដ្ឋាននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករពីគ្រប់ទិសទី កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងដែរថា លៀសហាលនេះគឺជាចំណូលចិត្តរបស់ប្រជាពលរដ្ឋ ខណៈកម្មវិធីមិនទាន់ចាប់ផ្ដើមផងក៏បាននាំគ្នា ទទួលទានអស់ប្រហែលពាក់កណ្ដាលបាត់ទៅហើយ ពិសេជាមួយនឹងកញ្ចប់បាយ ដែលផ្ដល់ជូនដោយឥតគិតថ្លៃផងដែរ។
ទន្ទឹមនោះ ឯកឧត្តមហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ឲ្យដឹងដែរថា ពិតជាកិត្តិយសដោយនៅថ្ងៃនេះខេត្តកំពង់ចាមទាំងមូលបានរៀបចំនៅព្រឹត្តិការណ៍លៀលហាលទម្ងន់ ៥តោន ដែលបង្ហាញពីសក្តានុពលសេដ្ឋកិច្ចនិងវិស័យទេសចរណ៍ ដល់អ្នកទេសចរណ៍កម្ពុជាក៏ដូចជាភ្ញៀវអន្តរជាតិដែលបានធ្វើដំណើរកំសាន្តនៅគ្រប់ទីកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាពិសេសនៅលើទឹកដីខេត្តកំពង់ចាមនាឱកាសនេះ។

លោក សឹង ភារុំ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងឆ្នាំនេះមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងខេត្តមកចូលរួម «សង្ក្រាន្តកំពង់ចាម» ជាពិសេសព្រឹត្តិការណ៍លៀសហាល ៥ តោននេះយ៉ាងច្រើនកុះករជាង១លាននាក់ ត្រឹមរយៈពេល២ថ្ងៃនៃបុណ្យចូលឆ្នាំខ្មែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍លៀសហាលចំនួន៥តោន ដែលដាក់ហាលមានចម្ងាយ១២០០ម៉ែត្រ បានលាតសន្ធឹងពីមុខសាលាខេត្តរហូតដល់វេទិកាអុំទូកមាត់ទន្លេ គឺបានទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទីរាប់សែននាក់ឲ្យមកទទួលភ្លក់រសជាតិលៀសហាលក្នុងខេត្តកំពង់ចាម៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ សំឡេងឆ្លុះត្រឡប់រវាងជញ្ជាំងថ្ម
ប្រទេសចិនបន្ធូរបន្ថយថ្លៃប្រេងឥន្ធនៈជាលើកដំបូង ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ចាប់ផ្តើម
មេដឹកនាំគណបក្សភឿថៃ លោកស្រី Paetongtarn Shinawatra ប្រកាសលាលែងពីតំណែង
គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជាផ្ញើលិខិតទៅសារព័ត៌មាន WSJ ឱ្យចេញការកែតម្រូវ ឬការបំភ្លឺ ដែលប្រើពាក្យ “Scambodia”

យោបល់ទាំងអស់ (0)