TNAOT News

· 10​ម៉ោង​មុន

បុរសម្នាក់ដែលកាន់អាយកូមដើរថតផ្លាកលេខម៉ូតូប្រជាពលរដ្ឋគ្មានមូលហេតុ ត្រូវបានសមត្ថកិច្ចនាំមកអប់រំធ្វើកិច្ចសន្យា

#អសន្តិសុខ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

1629

បុរសម្នាក់ដែលកាន់វិទ្យុទាក់ទង ក្នុងចំណោមបក្ខពួក២នាក់ស្លៀកស៊ីវិលធ្វើសកម្មភាពដើរថតផ្លាកលេខម៉ូតូប្រជាពលរដ្ឋគ្មានមូលហេតុកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង​ ២២ និង​ ០០នាទី នៅចំណុចផ្លូវតាកន ស្ថិតនៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយមានការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២១ ខែមេសាឆ្នាំ២០២៦ នាំយកមកសួរនាំ និងដកហូតវិទ្យុទាក់ទង ១គ្រឿង យកមករក្សាទុក ។

សមត្ថកិច្ចបានធ្វើការអប់រំធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពដើរថតផ្លាកលេខម៉ូតូប្រជាពលរដ្ឋចាប់ពីពេលនេះតទៅ សកម្មភាពបែបនេះបង្កឲ្យប៉ះពាល់ អារម្មណ៍ប្រជាពលរដ្ឋ និងប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។

បុរសនេះឈ្មោះ ហេង​ ទន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទី​លំនៅ​ ភូមិ​ព្រៃ​ទា២​ សង្កាត់ចោម​ចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកបក្ខពួកម្នាក់ទៀត សមត្ថកិច្ចកំពុងបន្តស្វែងរកដើម្បីនាំយកមកអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស