TNAOT News

· 1​ម៉ោង​មុន

កម្លាំងជំនាញចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងគ្រឿងញៀន នៅចំណុចអគារខុនដូរមួយកន្លែង ឃាត់ខ្លួនជនបរទេសចំនួន ៥៥នាក់

#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ជនបរទេស# #ឆបោកអនឡាញ#

494

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទី កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scames) និងគ្រឿងញៀន ឃាត់ខ្លួនជនបរទេសចំនួន ៥៥នាក់ នៅចំណុចអគារខុនដូរ ZHUOYUFENG អគារលេខ៥២៤ ផ្លូវបេតុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមរបាយករណ៍បានឱ្យដឹងថា លទ្ធផលនៃប្រតិបត្តិការបង្ក្រាបកម្លាំងចម្រុះបានរកឃើញជនបរទេសចំនួន ៥៥នាក់ ក្នុងនោះមានជនបរទេសស្នាក់នៅខុសច្បាប់ (គ្មានលិខិតឆ្លងដែន លើសទិដ្ឋាការចំនួន ៤៤នាក់។ ជនបរទេសប្រព្រឹត្ត Online Scam មានជនជាតិវៀតណាមចំនួន ១១នាក់ (ស្រី ០៣នាក់)។

វត្ថុតាងចាប់យករួមមាន៖ កុំព្យូទ័រយួរដៃ ចំនួន ១៤គ្រឿង, ទូរស័ព្ទដៃចំនួន ០៦គ្រឿង និងគ្រឿងញៀនចម្រុះទម្ងន់មានទម្ងន់សរុបប្រហែល ១០គីឡូក្រាម។

ជាលទ្ធផលកោសល្យវិច័យជួញដូរគ្រឿងញៀន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ក្រោមរូបភាពអូសទាញឱ្យជនរងគ្រោះដាក់ប្រាក់ដើម្បីទទួលបានប្រាក់ចំណេញ។ ចំពោះមនុស្សនិងវត្ថុតាងខាងលើបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)